ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិន និងអាមេរិក នឹងជួបចរចាស្តីពីពាណិជ្ជកម្មនៅសប្តាហ៍ក្រោយ

ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ក្រុមអ្នកចរចារបស់ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងបើកកិច្ចចរចាសាជាថ្មីស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតទៅលើការលក់បច្ចេកវិទ្យា និងបំណែកផ្សំសម្រាប់ផលិតទូរស័ព្ទពីអាមេរិកឲ្យក្រុមហ៊ុន Huawei ចិន ។

កិច្ចចរចានៅសប្តាហ៍ក្រោយនេះ គឺផ្តោតសំខាន់ទៅលើស្មារតីនៃជំនួបរវាងប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំ ជី២០ នៅប្រទេសជប៉ុន ។

ក្នុងជំនួបនោះ លោក ត្រាំ បានសន្យាផ្អាកការដំឡើងពន្ធនាំចូលពីចិនក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារ និងសន្យាលក់ប្រព័ន្ធបច្ចេកវិទ្យា និងបំណែកផ្សំសម្រាប់ផលិតទូរស័ព្ទ ឲ្យទៅក្រុមហ៊ុន Huawei ចិន ដោយលោក ស៊ី ជីនពីង ក៏បានសន្យាទិញផលិតផលកសិកម្មពីអាមេរិកវិញដែរ ៕