ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិ​​​គម្រោងវិនិយោគលើទឹកប្រាក់ចំនួន ៤០លានដុល្លាលើវិស័យ​សុខាភិបាល​​

តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦ ក្នុងឱកាសជួប​ជាមួយ​​សម្ដេចតេជោនាយករដ្ឋមន្រ្តី​​​កាលពីថ្ងៃ​​​ទី៤ខែកក្តដានេះ​ ក្រុមហ៊ុនបានគូសបញ្ជាក់ថា គាត់បានរៀបចំគម្រោងរួចហើយទាក់ទងនឹងវិស័យសុខាភិបាលដែលគាត់បានរៀបចំនូវគម្រោងវិនិយោគលើទឹកប្រាក់ប្រមាណជាប្រមាណជា ៤០លានដុល្លារ និង​ មានបំណងចង់ចូលរួមក្នុងការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពលើវិស័យសុខាភិបាលនេះ។

តំណាងក្រុមហ៊ុនអន្តរជាតិក៏បានលើកឡើងថា ការរីកចម្រើននៅក្នុងប្រទេសកម្ពុជាពិសេសកំណើនសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី ដែលធ្វើអោយក្រុមហ៊ុនរបស់លោកមានការចាប់អារម្មណ៍ចង់មកធ្វើការវិនិយោគទៅលើវិស័សុខាភិបាល ជាពិសេសមានបំណងចង់កសាងមន្ទីរពេទ្យថ្មី និងមជ្ឈមណ្ឌលថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។

ការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចគាំទ្ររាល់ការវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាមន្ទីរពេទ្យជាដើមនេះ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិងរួមទាំងវិស័យថាមពលនេះ។

នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ដល់តំណាងក្រុមហ៊ុនទាំងអស់នេះបានមកជួប​​​សម្តេចនាពេលនេះ ដែលសម្ដេចតែងតែឆ្លៀតឱកាសជួប ទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ ដើម្បីកៀងគរអ្នកវិនិយោគ ឬក្រុមហ៊ុនពីបរទេស ដើម្បីមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោនាយកមន្ត្រីបានអរគុណចំពោះក្រុមហ៊ុនដែលបានចាប់អារម្មណ៍ចង់ទៅបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗ ជាពិសេសលើវិស័យសុខាភិបាលនេះ ហើយកន្លងទៅនេះប្រជាជនកម្ពុជាតែងតែទៅព្យាបាលនៅឯក្រៅប្រទេសដូចជា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសសិង្ហបុរីជាដើម។

សម្តេចតេជោបានមានប្រសាសន៍ថា ប្រសិនបើមានអ្នកវិនិយោគទៅដាក់ទុនលើវិស័យសុខាភិបាលនៅឯប្រទេសកម្ពុជានោះ វាជារឿងល្អដោយសារអាចផ្ដល់សេវាផ្នែកសុខាភិបាលនេះ ដល់ប្រជាពលរដ្ឋខ្មែរ និងអាចមានជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរផងដែរ។

តេជោក៏បាន​គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះដោយសារតែកម្ពុជាមានកំណើនភ្ញៀវទេសចរ ច្រើន ដូច្នេះវិស័យសុខាភិបាលដែលបង្កើតនៅប្រទេសកម្ពុជានោះ មិនត្រឹមតែសម្រាប់ព្យា​​បាលដល់ប្រជាពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏អាច បំរើសេវាកម្មផ្នែកសុខាភិបាលនៅដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាផងដែរ។

លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សូមឲ្យក្រុមហ៊ុនអ្នកវិនិយោគទាំងអស់ទៅសិក្សាក៏ដូចជាទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការពិភាក្សាការងារជាក់ស្ដែង និងដើម្បីអាចធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាតែម្ដងលើវិស័យដែលមានបំណងចង់វិនិយោគនោះនោះ ជាពិសេសលើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស សម្ដេចបានមានប្រសាសន៍ថាប្រសិនបើអាចចាប់ជាដៃគូជាមួយសាលារៀន ដែលមានស្រាប់នៅប្រទេសកម្ពុជាទាំងសាលារដ្ឋនិងសាលាឯកជនគឺកាន់តែប្រសើរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា សម្ដេចពិតជារីករាយនិងស្វាគមន៍ដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់ ហើយសម្តេចបានជំរុញធ្វើយ៉ាងណាឲ្យគាត់យកចិត្តទុកដាក់ដាក់ការបណ្ដុះបណ្ដាលផង ជាពិសេសលើវិស័យដែលក្រុមហ៊ុនចង់ទៅវិនិយោគនោះ៕