ព្រៃវែង៖ ដីនៅត្រង់ចំណុចគល់ស្ពាន ស្ទឹងអូរចាន់ ស្ថិតនៅភូមិពោនជើង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានក្លាយជាកម្មសិទ្ធឯកជន របស់មន្ត្រីនៅសាលាឃុំជាច រួមទាំងពលរដ្ឋមួយចំនួនដែលជាបក្ខពួកគ្នាគេ។ដោយក្រុមមន្ត្រីទាំងនោះ បានចុះវាស់វែងអង្កន់ដីបែងចែកគ្នា ម្នាក់មួយប្លង់ ក្បាល៥ម៉ែត្រ ជម្រៅទៅក្រោយមិនកំណត់ប្រហែល៥០ម៉ែត្រ គឺដល់ជិតពាក់កណ្តាលពោះស្ទឹងតែម្ដង។
ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ដី(ស្ទឹងអូរចាន់)ត្រូវបានក្រុមមន្ត្រីចុះវាស់វែងចែកគ្នា ម្នាក់១ប្លង់ៗ នៅក្នុងឆ្នាំ២០១៩ មកកើលគល់ស្ពានតែម្ដង។ជាពិសេសគឺលោក យូ សុង មេឃុំជាចយក១ប្លង់ និងកូនរបស់លោកមេឃុំជាច បាន១ប្លង់ផងដែរ។
លោក ថាច សុខ ស្មៀនឃុំជាច បាន២ប្លង់ធំជាងគេ រួចទិញបន្ថែមទៀតហើយបានធ្វើរបងថ្មរដ៏រឹងមាំរួចជាស្រេច។មិនតែប៉ុណ្ណោះ ក៏មានពលរដ្ឋចំនួន២គ្រួសារ ដែលជាប់ខ្សែរស្រលាយក៏បានចំណែកនិងគេដែរ។
ពោលគឺ ដីដែលក្រុមមន្ត្រីបែងចែកគ្នានោះមានរហូតដល់ជាង ១០ប្លង់បច្ចុប្បន្នអ្នកខ្លះកំពុងសាងសង់។ចាក់សរសរគ្រឹះ បេតុងធ្វើរបង រួចជាស្រេច ។ ដើម្បីកំណត់សម្គាល់ទីតាំងព្រំ ខ្លះរៀបចំបើកអាជីវកម្ម ឬជួលឲ្យគេលក់ដូរ។
ពលរដ្ឋបានលើកឡើងថាព្រោះតែការអភិវឌ្ឍន៍ផ្លូវជាតិទើបធ្វើឲ្យទីតាំងដីពោះស្ទឹងអូរចាន់ ក៏ត្រូវបានគេនាំគ្នាចាប់យកម្នាក់មួយប្លង់ ។
គឺមានក្បាលដីនៅជាប់ផ្លូវជាតិ និងជិតគល់ស្ពានតែម្ដង ជាហេតុនាំឲ្យតម្លៃហាងឆេងដីហក់ឡើងខ្ពស់ត្រដែត នរណាក៏ចង់បាន។
ទើបមន្ត្រីមូលដ្ឋានមានអំណាច ឆ្លៀតឱកាស រៀបចំមធ្យោបាយវាស់ចែកគ្នាយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយមិនខ្មាស់អៀន ខ្លាចរអារភ្នែករាស្ត្រទាល់តែសោះ។
ប្រជាពលរដ្ឋបានចោទថា ចង់ពីណា ក៏រិៈគន់ទៅ សំខាន់ត្រូវតែ យកដីទុកសិន មិនយូទេនិងលក់បានតម្លៃខ្ទង់ម៉ឺនដុល្លារក្នុងមួយប្លង់ៗ។
លើសពីនេះលើសពីនេះ យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋ នៅឃុំជាចខាងជើងសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា គឺគ្មាននរណាម្នាក់ជាម្ចាស់កម្មសិទ្ធលើដីនោះទេ ហើយក៏គ្មានប្រជាពល រដ្ឋណាហ៊ានទៅចាក់បង្គោលបតុងយកដែរ ។
ម៉្យាងទៀតក៏ក្មានពលរដ្ឋណាស្នើរសុំដីនោះបើកអាជីវកម្មលក់ដូរ នោះទេ គ្រាន់តែជាលេសរបស់លោកមេឃុំឈ្មោះយុ សុង និងស្មៀនឃុំឈ្មោះ ថាច សុខ តែប៉ុណ្ណោះ ។ ហើយក៏គ្មាននរណាហ៊ានយកដីនោះមកលក់ឲ្យលោកមេឃុំនិងស្មៀនដែរ ជាក់ស្ដែងមន្ត្រីវាស់យក រួចឆ្លើយដោះសារយកតែរួចខ្លួន។
កាលពីពេលកន្លងទៅលោក ថាច សុខ ដែលជាស្មៀនឃុំជាច បានបញ្ជាក់ប្រាប់សារព័ត៍មានដេលីខ្មែរថា ដីមាត់ស្ទឹងអូរចាន់នោះ គ្មានអាជ្ញាធរណាទៅបោះបង្កោលយកទេ។
លោកបញ្ជាក់ថាមានប្រជាពលរដ្ឋចំនួន១៣គ្រួសារបានស្នើរសុំដីនោះបើករបររកស៊ីលក់ដូរ ដោយមានកិច្ចសន្យាជាមួយអាជ្ញាធរឃុំជាច ហើយលោកអភិបាលស្រុកកំចាយមារ ឈ្មោះសឿង សុជាតិ ក៏បានឯកភាពលើសំណើរសុំរបស់ប្រជាពលរដ្ឋនេះដែរ។
ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា តាមការដឹងរបស់ពួកគាត់ រឿងបោះបង្គោលយកដីមាត់ស្ទឹងនោះ គឺមានតែលោកមេឃុំ និងលោកស្មៀនឃុំតែប៉ុណ្ណោះ រួមនឹងសាច់ញាតិរបស់ខ្លួនទេដែលទៅបោះបង្គោលយក ដោយមានឈ្មោះចឹក ជាអ្នករៀបចំបែងចែកមើលការខុសត្រូវ ដោយមានលោក មេឃុំ និងលោកស្មៀនឃុំជាអ្នកនៅពីក្រយខ្នង៕