ភ្នំពេញ:សហព័ន្ធដំឡូងមីកម្ពុជាចេញសេចក្តីណែនាំស្តីពីក្រមប្រតិបត្តិរួមនិងនិតិវិធីនៃការទិញ-លក់ដំឡូងមីនៅកម្ពុជានៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥។
សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារអន្តរក្រសួង ស្ថាប័នសម្រាប់តាម ដានត្រួតពិនិត្រនិងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ លេខ១២៨ព.ណ គនព.សសរ ចុះថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
យោងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្មលើការទិញ-លក់ដំឡូងមី លេខ១១០ព.ណ អវឯ.សសរ ចុះថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
សហព័ន្ធដំឡូងមីកម្ពុជាបានសង្កេតឃើញថា ការធ្វើអាជីវកម្មទិញ-លក់ដំឡូងមី នៅក្នុង ព្រះរាជាណាចក្រកម្ពុជា កន្លងមកពុំទាន់មាននីតិវិធីសមស្រប ធ្វើឲ្យគុណភាពដំឡូងមី ធ្លាក់ចុះ ដោយការលាយដី និង/ឬសស្នែង ការកាត់ភាគរយ អំពើបន្លំ ឬលួចភ្នែកជញ្ជីង និងការបិទស្លាក តម្លៃលើមុខទំនិញមិនទាន់បានល្អប្រសើរនៅឡើយ ដែលបណ្តាលឲ្យកសិករ ពាណិជ្ជករមួយចំនួន ទទួលរងការខាត់បង់ប្រាក់ចំណេញ ខូចកេរ្តិ៍ឈ្មោះប្រទេស បាត់ទីផ្សារក្នុងការនាំចេញ អាចឈានដល់វិស័យដំឡូងមីទាំងមូលជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ។
សហព័ន្ធដំឡូងមីកម្ពុជាសូមធ្វើសេចក្តីណែនាំស្តីពីនីតិវិធីស្តង់ដានៃការទិញ-លក់ ដំឡូងមី ដល់សមាជិកសហព័ន្ធដំឡូងមីកម្ពុជា អ្នកប្រកបមុខរបរទិញ-លក់ដំឡូងមី និង កសិករដាំដុះដំឡូង មីនៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចខាងក្រោម៖

