ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា កម្លាំងប៉ូលីសនៅទីក្រុងហុងកុងប្រទេសចិន បានចាប់ខ្លួនមេដឹកនាំក្រុមបាតុករចំនួន៦នាក់បន្ថែមទៀត កាលពីថ្ងៃអាទិត្យ ទី០៧ ខែកក្កដានេះ ដោយចោទប្រកាន់ពីបទបង្កហិង្សា ។
សូមបញ្ជាក់ថា ក្បួនបាតុកម្មនៅទីក្រុងហុងកុង បានផ្ទុះឡើងចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រឆាំងទៅនឹងពង្រាងច្បាប់ថ្មី ដែលតម្រូវឲ្យធ្វើបន្យាប័នជនសង្ស័យពីទីក្រុង ហុងកុង ទៅកាន់ទីក្រុងប៉េកាំង ។
អ្នករៀបចំក្បួនបាតុកម្មបានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ក្រុមបាតុករប្រមាណជាង២៣០០០០នាក់ នៅតែបន្តធ្វើបាតុកម្មប្រឆាំងនឹងពង្រាងច្បាប់ថ្មី ដែលតម្រូវឲ្យធ្វើបន្យាប័នជនសង្ស័យពីទីក្រុង ហុងកុង ទៅកាន់ទីក្រុងប៉េកាំងនេះដែរ ទោះបីជាប្រធានប្រតិបត្តិទីក្រុងនេះ ប្រកាសផ្អាកការអនុវត្តន៍ក៏ដោយ ។