ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ជូនដំណឹងស្តីពីការទទួលស្គាល់លើប្លង់បរិវេណកាស៊ីណូ ចំនួន ៤១ ក្រុមហ៊ុន ដែលអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានធ្វើការពិនិត្យ និងវាយតម្លៃរួចរាល់

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយសសូមជម្រាបជូន សាធារណជនជាតិ និងអន្តរ ជាតិ ឱ្យបានជ្រាបថា នៅថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែ ធ្នូ គ.ស.២០២៥ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានផ្តល់ការទទួលស្គាល់លើប្លង់បរិវេណកាស៊ីណូ ចំនួន ៤១ ក្រុមហ៊ុន ដែលអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានធ្វើការពិនិត្យ និងវាយតម្លៃរួចរាល់ហើយ។