ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការនិងដឹកជញ្ជូននិងអ្នកស្រុកកោះធំជាង២០០នាក់ទៅសិក្សាស្វែងយល់ប្រវត្តិតស៊ូ ដើម្បីសន្តិភាព

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំជាង២០០នាក់ទៅសិក្សាស្វែងយល់ប្រវត្តិ តស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជាដែលឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមានឈ្នះឈ្នះ មានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា
កម្មវិធីនេះរៀបចំឡើងនៅវិមានឈ្នះឈ្នះត្រូវបានទទួលស្វាគមន៍ ពីក្រុមការងារមគ្គុទេសយ៉ាងយកចិត្តទុកដាក់កនុងការណែនាំចង្អុលបង្ហាញឲ្យគណប្រតិភូបានជ្រាបពីអត្ថន័យនៃរូបភាព និងវត្ថុតាំងនានាពាក់ព័ន្ធនឹងការតស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជាឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមាននេះ។

លោកទេសរដ្ឋមន្ដ្រីបានយកឱកាសនេះគូសបញ្ជាក់ថា សុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសមិទ្ធផលនានាដែលសម្រេចបានដ៏ត្រចះត្រចង់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំដើម្បីបានយល់ដឹង និងយកទៅត្រិះរិះពិចារណា ផ្សព្វផ្សាយបន្ត។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា សុខសន្តិភាព និងស្ថិរភាពនយោបាយបានផ្តល់លទ្ធភាពឲ្យកម្ពុជាអាចទាក់ទាញវិនិយោគិនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងរកទីផ្សារសម្រាប់លក់ផលិតផល និងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនិងមានជីវភាពធូរធារសម្បូរសប្បាយដូចសព្វថ្ងៃ។

ជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន បានធ្វើឲ្យរបបប្រល័យពូជសាសន៍ប៉ុលពតត្រូវរលំរលាយទាំងស្រុងទាំងអង្គការចាត់តាំងនយោបាយនិងយោ ធាធ្វើឲ្យប្រទេសជាតិទាំងមូលមានសន្តិភាពពេញលេញមានការឯកភាពជាតិ និងការឯកភាពទឹកដីទាំងស្រុងចាប់តាំងពីចុងទស វត្សរ៍ឆ្នាំ១៩៩៨មក ៕