ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋរិះគន់ អាជ្ញាធរឃុំជាចរឿងទៅបោះបង្គោលរំលោភយកដីមាត់ស្ទឹងអូរចាន់ធ្វើជាកម្មសិទ្ធិឯកជន

ព្រៃវែង៖​ ក្រោយពីមានសារព័ត៍មានចុះផ្សាយ រឿងដីនៅស្ទឹងអូរចាន់ មានគេបោះបង្គោលរំលោភយកធ្វើជាកម្មសិទ្ធិឯកជន​ ដោយក្នុងនោះមានទាំងលោកមេឃុំ និងស្មៀន ឃុំជាច និងមនុស្សពាក់ព័ន្ធមួយចំនួនទៀត ។​

បន្ទាប់មានព័ត៍មានផ្សាយរួចមកខាងរដ្ឋ បាលឃុំ ដោយ លោក ថាច សុខ ខ្លួនឯងផ្ទាល់ជា ស្មៀនឃុំ និងជាក្មួយ ប្រសារ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុវជន បានធ្វើលិខិតបំភ្លឺ ដល់បណ្តាញអ្នកលេងសង្គមហ្វេស បុក ប៉ុន្តែថ្មីនេះ ក្រុម ពលរដ្ឋនៅតែមិនសុខចិត្តនោះទេ ដោយទាមទារឲ្យរំលាយរបងនិងកាចដីនោះចេញ។

ក្នុងលិខិតនោះលោកថាច សុខ បានបញ្ជាក់ថា «ចំពោះដីមួយកន្លែងទៀតដែលបានធ្វើរបងចាក់ដីនោះ ជាដីកម្មសិទ្ធិបុគ្គលដែលថាច សុខ បានទិញពីឈ្មោះ ឈាង នៅភូមិជ័យមុនី កាលពីឆ្នាំ២០១៨ មកម្លេះ » ។

ក្រោយមានការបំភ្លឺបែបនេះ អ្នកលេងហ្វេសបុកម្នាក់ផេកឈ្មោះសូ ភក្តី(So Pheakdey) បានសរសេរតបវិញថា ដំរីស្លាប់មិនអាចយកចង្អេរមកបាំង វាមិនជិតទេ សូមអស់លោកបង្ហាញឯកសារពាក់ព័ន្ធទាំងអស់ចំពោះអ្នកបោះបង្គោលលើដីព្រែក ដើម្បីបង្ហាញភាពស្អាតស្អំចំពោះការចោទប្រកាន់។ «មិនមែនចេញលិខិតបំភ្លឺប៉ុណ្ណឹងរួចខ្លួននោះ»។

ពលរដ្ឋបានចោទ លោក ថាច សុខថា ចុះប្រជាពលរដ្ឋណាក៏ថ្លើមធំម្លេះហ៊ានទៅបោះបង្គោលលើដីសារ ធារណៈរបស់រដ្ឋនោះ បើគ្មានឯកសារទេ​សូមរុះរើបង្គោលលើដីនោះជាបន្ទាន់ ហើយរក្សារដីនោះជាសម្បត្តិរដ្ឋដូចកាលពីឆ្នាំ២០១៨ វិញទើបអស់លោករួចផុតពីការចោទប្រកាន់ទាំងនោះ ។

អ្នកភូមិចោទថា មួយវិញទៀតភាពអស់ជំនឿនិងបក្សពួកនិយមវានឹងធ្លាក់មកលើអាជ្ញាធរ ក្រោយពេលកាសែតចុះផ្សាយនោះ ប្រសិនជាការពិតមែន ។

សូមបញ្ជាក់ថា ដីនៅត្រង់ចំណុចគល់ស្ពាន ស្ទឹងអូរចាន់ ស្ថិតនៅភូមិពោនជើង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានក្លាយជាកម្មសិទ្ធឯកជន របស់មន្ត្រីនៅសាលាឃុំជាច រួមទាំងពលរដ្ឋមួយចំនួនដែលជាបក្ខពួកគ្នាគេ។

ដោយក្រុមមន្ត្រីទាំងនោះបានចុះវាស់វែងអង្កន់ដីបែងចែកគ្នា ម្នាក់មួយប្លង់ ក្បាល៥ម៉ែត្រ ជម្រៅទៅក្រោយមិនកំណត់ប្រហែល ៥០ ម៉ែត្រ គឺដល់ជិតពាក់កណ្តាលពោះស្ទឹងតែម្ដង។

ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ដី(ស្ទឹងអូរចាន់)ត្រូវបានក្រុមមន្ត្រីចុះវាស់វែងចែកគ្នា ម្នាក់១ប្លង់ៗ នៅក្នុងឆ្នាំ២០១៩ មកកើលគល់ស្ពានតែម្ដង ជាពិសេសគឺលោក យូ សុង មេឃុំជាចយក១ ប្លង់ និងកូនរបស់លោកមេឃុំជាច បាន១ ប្លង់ផងដែរ។

លោកថាច សុខ ស្មៀនឃុំជាច បាន២ ប្លង់ធំជាងគេ រួចទិញបន្ថែមទៀតហើយបានធ្វើរបងថ្មរដ៏រឹងមាំរួចជាស្រេច។ មិនតែប៉ុណ្ណោះ ក៏មានពលរដ្ឋចំនួន២ គ្រួសារ ដែលជាប់ខ្សែរស្រលាយក៏បានចំណែកនិងគេដែរ។

ពោលគឺ ដីដែលក្រុមមន្ត្រីបែងចែកគ្នានោះមានរហូតដល់ជាង ១០ ប្លង់បច្ចុប្បន្នអ្នកខ្លះកំពុងសាងសង់។ចាក់សរសរគ្រឹះ បេតុងធ្វើ របង រួចជាស្រេច ដើម្បីកំណត់សម្គាល់ទីតាំងព្រំ ខ្លះរៀបចំបើកអាជីវកម្ម ឬជួលឲ្យគេលក់ដូរ។

ពលរដ្ឋបានលើកឡើងថា ព្រោះតែការអភិវឌ្ឍន៍ផ្លូវជាតិទើបធ្វើឲ្យទីតាំងដីពោះស្ទឹងអូរចាន់ ក៏ត្រូវបានគេនាំគ្នាចាប់យកម្នាក់មួយប្លង់ គឺមានក្បាលដីនៅជាប់ផ្លូវជាតិ និងជិតគល់ស្ពានតែម្ដង ជាហេតុនាំឲ្យតម្លៃហាងឆេងដីហក់ឡើងខ្ពស់ត្រដែត នរណាក៏ចង់បាន។

ទើបមន្ត្រីមូលដ្ឋានមានអំណាច ឆ្លៀតឱកាស រៀបចំមធ្យោបាយវាស់ចែកគ្នាយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយមិនខ្មាស់អៀន ខ្លាចរអារភ្នែករាស្ត្រទាល់តែសោះ។

ប្រជាពលរដ្ឋបានចោទថា ចង់ពីណា ក៏រិៈគន់ទៅ សំខាន់ត្រូវតែ យកដីទុកសិន មិនយូទេនិងលក់បានតម្លៃខ្ទង់ម៉ឺនដុល្លារក្នុងមួយប្លង់ៗ។

លើសពីនេះលើសពីនេះ យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋ នៅ ឃុំជាចខាងជើងសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា គឺគ្មាននរ ណាម្នាក់ជាម្ចាស់កម្មសិទ្ធលើដីនោះទេ ហើយក៏គ្មានប្រជាពល រដ្ឋណាហ៊ានទៅចាក់បង្គោលបតុងយកដែរ ។

ម៉្យាងទៀតក៏ក្មានពលរដ្ឋណាស្នើរសុំដីនោះបើកអាជីវកម្មលក់ដូរ នោះទេ គ្រាន់តែជាលេសរបស់លោកមេឃុំឈ្មោះយុ សុង និងស្មៀនឃុំឈ្មោះ ថាច សុខ តែប៉ុណ្ណោះ ហើយក៏គ្មាននរណាហ៊ាន យកដីនោះមកលក់ឲ្យលោកមេឃុំនិងស្មៀនដែរ ជាក់ស្ដែងមន្ត្រីវាស់យក រួចឆ្លើយដោះសារយកតែរួចខ្លួន។

កាលពីពេលកន្លងទៅលោក ថាច សុខ ដែលជាស្មៀនឃុំជាច បានបញ្ជាក់ប្រាប់សារព័ត៍មានដេលីខ្មែរថា ដីមាត់ស្ទឹងអូរចាន់នោះ គ្មានអាជ្ញាធរណាទៅបោះបង្កោលយកទេ។

លោកបញ្ជាក់ថា មានប្រជាពលរដ្ឋចំនួន១៣គ្រួសារបានស្នើរសុំដកនោះបើករបររកស៊ីលក់ដូរ ដោយមានកិច្ចសន្យាជាមួយអាជ្ញាធរឃុំជាច ហើយលោកអភិបាលស្រុកកំចាយមារ ឈ្មោះ សឿង សុជាតិ ក៏បានឯកភាពលើសំណើរសុំរបស់ប្រជាពលរដ្ឋនេះដែរ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា តាមការដឹងរបស់ពួកគាត់ រឿងបោះបង្គោលយកដីមាត់ស្ទឹងនោះ គឺមានតែលោកមេឃុំ និងលោកស្មៀនឃុំតែប៉ុណ្ណោះ រួមនឹងសាច់ញាតិរបស់ខ្លួនទេដែលទៅបោះបង្គោលយក ដោយមានឈ្មោះចឹក ជាអ្នករៀបចំបែងចែក មើលការខុសត្រូវ ដោយមានលោក មេឃុំ និងលោកស្មៀនឃុំជាអ្នកនៅពីក្រោយខ្នង។

លើសពីនេះ អ្នកភូមិជាច្រើនគ្រួសារបានស្នើឲ្យមន្ទីរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ចាត់វិធានការលើជនខិលខូច ដែល អាងអំណាចរំលោភយកលើដីសាធារណ:របស់យ៉ាងដូច្នោះ។