អ្នកជំនួញវ័យក្មេងកម្ពុជាមួយក្រុមនាំគ្នាជជែកពីវិធីសាស្រ្ត ដើម្បីជំរុញឲ្យម្នាក់ៗក្លាយជាអ្នកជោគជ័យលើវិថីជំនួញ ហើយកម្មវិធីនេះរៀបចំឡើងដោយមជ្ឍមណ្ឌលរដ្ឋាលីដឌីង នៅវិទ្យាស្ថានបច្ចេកវិទ្យាកាលពីថ្ងៃទី៧ ខែកក្តដានេះ។
លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិខាំផែនបានមានប្រសាសន៍លើកឡើងថា ការធ្វើអាជីវកម្មមួយមិនមែនជារៀងងាយស្រួលនោះទេ ហើយវេទិកានៅថ្ងៃនេះបានបង្ហាញយ៉ាងច្បាស់ពីបទពិសោធន៍អ្នកមានកំពូល និងបទពិសោធន៍របស់អ្នកជំនួយញជោគជ័យនៅកម្ពុជាដែលកំពុងតែធ្វើបទបង្ហាញនេះស្រាប់ផងដែរ ដែលសកហគ្រិនល្បីៗទាំងនេះគឺពួកគាត់ឆ្លងកាត់ជីវិតតស៊ូច្រើនទម្រាំទទួលបានជោគជ័យ។
លោកបានលើកឡើងទៀតថា អ្នកជំនួញដែលជោគជ័យគឺ គេគិតពីកត្តាសេដ្ឋកិច្ចជាមុនសិន ហើយរដ្ឋាភិបាលនៅពិភពលោកក៏ដោយតែងតែគិតពីកត្តាសេដ្ឋកិច្ចជាធំ ហើយដូចសព្វថ្ងៃនេះ មហាអំណាចសេដ្ឋកិច្ចពិភពលោកំពុងតែប្រឈមមុខដាក់គ្នាដូច្នោះដែរ ។ សរុបមកវិញវេទិកានេះនឹងធ្វើឲ្យសហគ្រិនវ័យក្មេងកម្ពុជាអាចយកជាគំរូដើម្បី អភិវឌ្ឍន៍ឲ្យរីកចម្រើនទៅមុខ។
អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំនៃមជ្ឍមណ្ឌលរដ្ឋាលីដឌីងបានឲ្យដឹងថា វេទិកាភាពជាអ្នកមាននេះគឺចង់ឲ្យសហគ្រិនវ័យក្មេងកម្ពុជាចូលរួមប្រកួតប្រជែងគ្នាស្តីពីការអភិវឌ្ឍភាពជាអ្នកដឹកនាំនៅកម្ពុជាភាពជាអ្នកដឹកនាំគឺប្រៀបដូចជាឪពុកម្តាយនៃមនុស្សជាតិត្រូវដឹកនាំកូនៗដែលបានកើតមកឱ្យរស់ក្នុងភាពរីកចម្រើន និងភាពសម្បូររុងរឿង។
លោកបានថ្លែងទៀតថា ការរៀបចំនូវកម្មវិធីដូច្នោះគឺ ដើម្បីឱ្យមនុស្សជាតិទាំងអស់អាចរួមរស់ជាមួយគ្នាបានប្រកបដោយសេចក្តីសុខ សុភមង្គល និងវិបុលភាព គឺចាំបាច់ណាស់ត្រូវកសាងមនុស្សជាតិនេះឱ្យមានភាពជាអ្នកដឹកនាំ និងឲ្យក្លាយជាអ្នកមានជំនាន់ពួកយើង ពោលគឺ ភាពជាអ្នកដឹកនាំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីភាពជាអ្នកដឹកនាំ។
សម្រាប់លោក ហោ ចាន់រដ្ឋា ប្រធានមជ្ឍមណ្ឌលរដ្ឋា លីដឌីង និងជាអ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ ដែលមានគំនិតផ្តួចផ្តើមរៀបចំកម្មវិធីនេះ វេទិកាភាពជាអ្នកមាននេះឡើងបានថ្លែងថា គោលបំណងនៃវេទិកានិយាយអំពីភាពជាអ្នកមាននេះ គឺមានកត្តាធំៗចំនួន ៣ ទី១ ប្រជាជនកម្ពុជាទាំងអស់ត្រូវតែរួមគ្នាកសាងសង្គម«ភាពជាអ្នកមាន»នៅជំនាន់ពួកយើង ទី២ រួមគ្នាកសាងកម្ពុជាពោលមនុស្សគ្រប់គ្នាគឺសុទ្ធតែអាចក្លាយជាអ្នកមាន និងទី៣ ត្រូវរួមគ្នាបង្កើតឲ្យមានវេទិកាឬទិវាភាពជាអ្នកមាននៅកម្ពុជា ដើម្បីលើកតម្លៃភាពអ្នកមានពិតប្រាកដ និងរួមគ្នាបង្កើតវប្បធម៌ចែករំលែកសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិ។
លោកបានបន្ថែមទៀតថា សារសំខាន់នៃវេទិកានេះ គឺរៀបចំឡើង ដើម្បីចងក្រងឯកសារដែលមានប្រយោជន៍សម្រាប់បណ្តុះគំនិតដល់យុវជនជំនាន់ថ្មី និងអ្នកជំនួញកម្ពុជាត្រូវតែស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយ ដែលអ្នកមាននៅលើពិភពលោកក្លាយជាអ្នកមានទៅបាន ហើយសហគ្រិននៅកម្ពុជាត្រូវតែអភិវឌ្ឍខ្លួនចាប់ពីពេលនេះទៅ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងយុគសម័យនៃការអភិវឌ្ឍន៍។
ចំណែក លោក ហោ ចាន់រដ្ឋា ប្រធានមជ្ឍមណ្ឌលរដ្ឋា លីដឌីង លើកឡើងថា វេទិកាភាពជាអ្នកមាននេះឡើងបានថ្លែងថា គោលបំណងនៃវេទិកានិយាយអំពីភាពជាអ្នកមាននេះ គឺមានកត្តាធំៗចំនួន ៣ ទី១ ប្រជាជនកម្ពុជាទាំងអស់ត្រូវតែរួមគ្នាកសាងសង្គម«ភាពជាអ្នកមាន»នៅជំនាន់ពួកយើង ទី២ រួមគ្នាកសាងកម្ពុជាពោលមនុស្សគ្រប់គ្នាគឺសុទ្ធតែអាចក្លាយជាអ្នកមាន និងទី៣ ត្រូវរួមគ្នាបង្កើតឲ្យមានវេទិកាឬទិវាភាពជាអ្នកមាននៅកម្ពុជា ដើម្បីលើកតម្លៃភាពអ្នកមានពិតប្រាកដ និងរួមគ្នាបង្កើតវប្បធម៌ចែករំលែកសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិ។
លោកបានបន្ថែមទៀតថា សារសំខាន់នៃវេទិកានេះ គឺរៀបចំឡើង ដើម្បីចងក្រងឯកសារដែលមានប្រយោជន៍សម្រាប់បណ្តុះគំនិតដល់យុវជនជំនាន់ថ្មី និងអ្នកជំនួញកម្ពុជាត្រូវតែស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយ ដែលអ្នកមាននៅលើពិភពលោកក្លាយជាអ្នកមានទៅបាន ហើយសហគ្រិននៅកម្ពុជាត្រូវតែអភិវឌ្ឍខ្លួនចាប់ពីពេលនេះទៅ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងយុគសម័យនៃការអភិវឌ្ឍន៍។
សម្រាប់អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំនៃមជ្ឍមណ្ឌលរដ្ឋាលីដឌីងបានឲ្យដឹងថា វេទិកាភាពជាអ្នកមាននេះគឺចង់ឲ្យសហគ្រិនវ័យក្មេងកម្ពុជាចូលរួមប្រកួតប្រជែងគ្នាស្តីពីការអភិវឌ្ឍភាពជាអ្នកដឹកនាំនៅកម្ពុជាភាពជាអ្នកដឹកនាំគឺប្រៀបដូចជាឪពុកម្តាយនៃមនុស្សជាតិត្រូវដឹកនាំកូនៗដែលបានកើតមកឱ្យរស់ក្នុងភាពរីកចម្រើន និងភាពសម្បូររុងរឿង។
លោកបានបន្ថែមទៀតថា ការរៀបចំនូវកម្មវិធីដូច្នោះគឺ ដើម្បីឱ្យមនុស្សជាតិទាំងអស់អាចរួមរស់ជាមួយគ្នាបានប្រកបដោយសេចក្តីសុខ សុភមង្គល និងវិបុលភាព គឺចាំបាច់ណាស់ត្រូវកសាងមនុស្សជាតិនេះឱ្យមានភាពជាអ្នកដឹកនាំ និងឲ្យក្លាយជាអ្នកមានជំនាន់ពួកយើង ពោលគឺ ភាពជាអ្នកដឹកនាំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីភាពជាអ្នកដឹកនាំ។