កំពង់ចាម: ឯកឧត្តម លូ គឹមឈន់ នៅថ្ងៃទី៩ខែមករាឆ្នាំ២០២៦នេះបានអមដំណេីរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានរួមពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ជូនដល់គ្រួសារភៀសសឹក គ្រួសារកងទ័ពចំនួន ៣៥៣នាក់ ស្រ្តីមានផ្ទៃពោះ ៤នាក់ ចាស់ជរា ៤នាក់ ជនពិការ ២នាក់ និងកុមារចំនួន ២៩៤នាក់ (ស្រី ១៥៦នាក់)។
កម្មវិធីនោះដោយមានការចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១៤ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំង មន្រ្តីរាជការ និងមេឃុំ ក្រុមប្រឹក្សាឃុំ យុវជន ស.ស.យ.ក ស្រុក យុវជនបញ្ញវន្តក្មេងវត្តស្រុក សរុបចំនួន ៧៦៦នាក់ (ស្រី ២៧៨នាក់) នៅសួនច្បារមុខសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

















