ភ្នំពេញ៖ អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជ
កម្មអគ្គលេខាធិការដ្ឋាននៃគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយសសូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា នៅថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមករា គ.ស.២០២៦ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានផ្តល់ការទទួលស្គាល់លើប្លង់បរិវេណកាស៊ីណូ ចំនួន ៤០ ក្រុមហ៊ុន ដែលអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានធ្វើការពិនិត្យ និងវាយតម្លៃរួចរាល់។

