ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ ថ្នាក់ដឹកនាំអគ្គសនីកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃព្រហស្បតិ៍ទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូ ថ្នាក់ដឹកនាំអគ្គសនីកម្ពុជា ដឹកនាំ ដោយ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក អគ្គិសនីកម្ពុជា ក្នុងគោលបំណង ពិភាក្សាអំពី តម្រូវការប្រើប្រាស់អគ្គិសនីនាពេលបច្ចុប្បន្ន និងនាពេលអនាគត និងពិនិត្យទីតាំងតំឡើងអនុស្ថានីយ៍អគ្គិសនី នៅជិតទីតាំង កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

Sihanoukville Autonomous Port (PAS) : At 9 AM on Thursday, 15th January 2026, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, welcomed a management delegation visit of Electricity of Cambodia (EDC), led by His Excellency Ph.D. Praing Chulasa, Royal Government of Cambodia Delegate in charge as Managing Director of Electricity of Cambodia (EDC), in purpose to discuss about present and future demand in electricity usage, and inspect area for electricity sub-station installation nearby Sihanoukville Autonomous Port.