ភ្នំពេញ:អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហើបឱ្យដឹងថា លោកនឹងបញ្ជាទិញរថយន្តត្រជាក់ចំនួន៥០គ្រឿង បន្ថែមទៀត នៅឆ្នាំ២០២៦នេះ ដើម្បីបំពេញបន្ថែមសេវាតាមបណ្តាខេត្តក្រុង ដែលមិនទាន់បានទៅដល់។
អ្នកឧកញ៉ាបណ្ឌិត បានលើកបែបនេះថា៖ “ក្រុមហ៊ុន វិរៈ ប៊ុនថាំ យើងមានរថយន្តត្រជាក់ ៥០គ្រឿង ហើយឆ្នាំនេះយើងនឹងបន្តកម្ម៉ង់ទិញចំនួន ៥០គ្រឿង ដើម្បីបំពេញបន្ថែមនូវសេវាទៅតាមបណ្តាស្រុក ឬក៏បណ្តាខេត្តដែលមិនទាន់ទៅដល់។ សម្រាប់ខ្ញុំ នេះគឺជាអ្វីដែលថ្មីមួយ ដែលអាចជួយដល់ចំណូលរបស់ប្រជាពលរដ្ឋ នៅគ្រប់បណ្តាខេត្ត។ ជាពិសេស នៅគ្រប់បណ្តាស្រុក ដូចជាអ្នកប្រកបអាជីវកម្មលក់អនឡាញ បើសិនជាគ្មានការដឹកជញ្ជូនសម្បូរបែបរបស់ វិរៈ ប៊ុនថាំ ដូចបច្ចុប្បន្ននេះទេ អាជីវកម្មអនឡាញក៏មិនអាចដើរទៅមុខបានដែរ ព្រោះអ្នកទិញចង់ទិញ អ្នកលក់ចង់លក់ តែខ្វះអ្នកដឹក ហើយបើទោះបីជាមានអ្នកដឹក ក៏មិនមានអ្នកដឹកដែលមានស្ថេរភាពជាស្តង់ដាមួយ និងមានពេលវេលាទៀងទាត់ដែរ”។
អត
