ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ថ្នាក់ដឹកនាំនិងមន្រ្តីក្រោមឱវាទទាំងអស់ នៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ សម្ដេចវិបុលសេនាភក្ដី យើងខ្ញុំសូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។