ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំនិងលោកជំទាវ សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ភ្នំពេញ៖ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំនិងលោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់ នៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ សម្ដេចវិបុលសេនាភក្ដី យើងខ្ញុំសូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។