ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡាយ ឈុនហួ បានដឹកនាំសមាជិក សមាជិកា ដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវខ្នាតធំ ចូលរួមកិច្ចប្រជុំស្តីអំពីឥណទានកាបូន សម្រាប់រោងម៉ាស៊ីនកិនស្រូវ ជាមួយក្រុមហ៊ុន Arukah

ភ្នំពេញ: នៅធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានដឹកនាំសមាជិក សមាជិកា ដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវខ្នាតធំ ចូលរួមកិច្ចប្រជុំស្តីអំពីឥណទានកាបូន សម្រាប់រោងម៉ាស៊ីនកិនស្រូវ ជាមួយក្រុមហ៊ុន Arukah ដែលប្រព្រឹត្តទៅក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើកាលានុវត្តភាព​នៃកិច្ចសហការរវាងក្រុមហ៊ុន Arukah និងរោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ជាពិសេសទៅលើគម្រោងធ្យូងអង្កាម ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ និងការកាត់បន្ថយចំណាយថ្លៃដើមលើផលិតកម្ម នៃការដាំដុះ និងការកែច្នៃ ព្រមទាំងលទ្ធភាពនៃការលក់ឥណទានកាបូន បញ្ហាប្រឈម និងកាលានុវត្តភាពដើម្បីជួយគាំទ្រដល់ការ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជាប្រកបដោយនិរន្តរភាព។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Arukah គឺជាក្រុមហ៊ុនដែលធ្វើការផ្ដោតទៅលើការដោះស្រាយបញ្ហាអាកាសធាតុ តាមរយៈការកែច្នៃកាកសំណល់កសិកម្មទៅជាថាមពលស្អាត និងឥណទានកាបូន។