ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកត្រូវចេញលុយថ្លៃបេសកកម្មឲ្យកងទ័ពបារាំង និងអង់គ្លេសនៅស៊ីរី

មេដឹកនាំរបស់ប្រទេសបារាំង និងអង់គ្លេស បានសម្រេចចិត្តបញ្ជូនកងកម្លាំងយោធារបស់ខ្លួនទៅកាន់ប្រទេសស៊ីរី ទៅតាមការស្នើសុំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែអាមេរិកត្រូវតែចេញលុយថ្លៃបេសកកម្មនេះ ។

បារាំង និងអង់គ្លេស បានបញ្ជាក់ថា បើអាមេរិកមិនចេញលុយថ្លៃបេសកកម្មឲ្យកងទ័ពនៃប្រទេសទាំងពីរនេះទេ ប្រទេសទាំងពីរ ក៏មិនបញ្ជូនកងទ័ពរបស់ខ្លួនទៅឈរជើងនៅក្នុងប្រទេសស៊ីរីដែរ ។

តាមគម្រោង ប្រទេសទាំងពីរនឹងបញ្ជូនកងទ័ពរបស់ខ្លួនប្រមាណ១០០០នាក់ឲ្យទៅឈរជើងនៅប្រទេសស៊ីរីជាមួយកងទ័ពអាមេរិកចំនួន២០០០នាក់ ប៉ុន្តែអាមេរិកនឹងដកកងទ័ពរបស់ខ្លួនចេញពី១០ ទៅ១៥%ពីស៊ីរីនៅពេលខាងមុខ ៕