ភ្នំពេញ:ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ជូនដល់ ឧកញ៉ា វណ្ណ សុខហេង ព្រមទាំងព្រះសង្ឃ និងសប្បុរសជនចំនួន ១៥ រូបទៀត កាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។
ឧកញ៉ា វណ្ណ សុខហេង ជាអ្នកជំនួញមួយរូបនៅភាគនិរតី ដែលលោកតែងជួយបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើនជួយដល់សង្គម តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។ លោកឧកញ៉ា ជាប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាខេត្តព្រះសីហនុ (FASMEC) និងជាអតីតប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។
