ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញសេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តតាមច្បាប់, លិខិតបទដ្ឋានគតិយុត្ត, បទបញ្ជារបស់ រាជរដ្ឋាភិបាល និងលក្ខខណ្ឌអាជ្ញាបណ្ណពាក់ព័ន្ធវិស័យ មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម

 

ភ្នំពេញ៖ អគ្គលេខាធិការនៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តតាមច្បាប់, លិខិតបទដ្ឋានគតិយុត្ត, បទបញ្ជារបស់ រាជរដ្ឋាភិបាល និងលក្ខខណ្ឌអាជ្ញាបណ្ណពាក់ព័ន្ធវិស័យ មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម។

សេចក្តីជូនដំណឹងនេះក្នុងគោលដៅធានាឱ្យការធ្វើប្រតិបត្តិការកាស៊ីណូ អាចប្រព្រឹត្តទៅបានស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមធ្វើការណែនាំជាលើកចុងក្រោយដល់កម្ម-សិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ថា យោង តាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងប្រកាសលេខ ០០២ គ.ល.ក.ប្រក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្តីពីនីតិវិធី បែបបទ និងលក្ខខណ្ឌនៃការផ្តល់ ការផ្ទេរ និងការបន្តសុពលភាពអាជ្ញាបណ្ណកាស៊ីណូ និងអាជ្ញាបណ្ណល្បែងផ្សងសំណាង តម្រូវឱ្យក្រុមហ៊ុនកាស៊ីណូទាំងអស់ផ្តល់ប្លង់បរិវេណកាស៊ីណូ និងប្លង់ ទីតាំងឧបករណ៍ល្បែងមក អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។ 

បន្ទាប់ពីអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានចុះពិនិត្យដល់ទីកន្លែង និងផ្ទៀងផ្ទាត់លើប្លង់បរិវេណ កាស៊ីណូ របស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ ឃើញថា កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូនៅ មិនទាន់រៀបចំប្លង់បរិវេណកាស៊ីណូឱ្យមានសង្គតិភាពស្របទៅតាមមុខងារនៃអគារ, ជាន់ និងបន្ទប់នីមួយៗ នៅឡើយ ដូចនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. តម្រូវឱ្យក្រុមហ៊ុនកែប្រែប្លង់បរិវេណកាស៊ីណូឡើងវិញ ឱ្យបានត្រឹមត្រូវ ដោយត្រូវបញ្ជាក់អំពីកម្មវត្ថុនៃទីតាំងទាំងនោះឱ្យបានច្បាស់លាស់ថាជាទីតាំងល្បែង៣-ណិជ្ជកម្ម ឬជាទីតាំងអាជីវកម្មក្រៅពីល្បែង រួចដាក់ស្នើសុំការពិនិត្យ និងសម្រេចសាជាថ្មី ដើម្បីទទួលបាន ការទទួលស្គាល់ពីអគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។