គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ចំនួន០៧រូប។
ការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមនេះ គឺបានធ្វើឡើងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជានាថ្ងៃចុងបញ្ចប់នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ។
សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលចំនួន០៧រូបនោះរួមមាន ទី ១. លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
២. លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា
៣. លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន
៤. នាយឧត្តមសេនីយ៍ វង្ស ពិសេន
៥. នាយឧត្តមសេនីយ៍ សៅ សុខា
៦. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
៧. នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។