កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃចន្ទទី២៣ ខែមីនា ឆ្នាំ២០២៦នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនផ្សព្វផ្សាយ (ODA Press Tour) ក្នុងគោលបំណងស្វែងយល់ពី ផែនការអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍នានា នាពេលអនាគត របស់ កសស។
ដំណើរទស្សនកិច្ចនេះ ត្រូវបានដឹកនាំដោយ លោកជំទាវ ផាណា វុឺនីដា អគ្គលេខាធិការរង នៃគណៈកម្មការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក MATSUDA Junsaku អ្នកប្រឹក្សា នៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា លោក YAKO Yoshito អ្នកតំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជា និងមានការចូលរួមពី តំណាងក្រុមហ៊ុនផ្សព្វផ្សាយ (ODA Press Tour)។



























