ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយច្បាប់និងបទប្បត្តិពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែង និងកម្មសិទ្ធិបញ្ញា»

(ភ្នំពេញ)៖ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃព្រហស្បតិ៍-សុក្រ ១-២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «ការផ្សព្វផ្សាយច្បាប់និងបទប្បត្តិពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែង និងកម្មសិទ្ធិបញ្ញា» ក្រោមការដឹកនាំសម្របសម្រួលដោយលោក ស៊ិន ស៊ីដេត អគ្គនាយករង ក.ប.ប. នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានសាខា ប្រធានការិយាល័យរាជធានី ខេត្ត និងមន្រ្តីរាជការថ្នាក់កណ្ដាល ចំនួន២០០នាក់។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណងបង្កើនសមត្ថភាពមន្រ្តីក្នុងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែងនិងកម្មសិទ្ធិបញ្ញា និងបទប្បញ្ញត្តិពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ។ការកសាងនិងពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ត្រូវបានកំណត់ជាអាទិភាពរបស់អង្គភាព ស្របតាមទិសដៅការងារដែលបានកំណត់ក្នុងផែនការសកម្មភាពរបស់ក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៦។