ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីក្រុមហ៊ុនចំណតផែកុងតឺន័រហាកាតា (HAKATA Port Terminal Co., ltd)

ទីក្រុងហ្វូកូកា៖ នាវេលាម៉ោង ១:០០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១កើតទី១៩ ខែមីនា ឆ្នាំ២០២៦ ចំណតផែកុងតឺន័រហាកាតាប្រទេសជប៉ុន ឯកឧត្តម លូ គឹមឈន់ ប្រតិភូសករាជ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធានក្រុមប្រឹក្សាភិបាល កសស អាណត្តិទី៩ និង ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ សមាជិកនៃក្រុមប្រឹក្សាភិបាល កសស និងថ្នាក់ដឹកនាំ កសស ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពិក្រុមហ៊ុនចំណតផែកុងតឺន័រហាកាតា (HAKATA Port Terminal Co., ltd) ដោយបានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយលោក Hiroyoshi Komada, ប្រធានក្រុមហ៊ុនចំណតផែកុងតឺន័រហាកាតា និងលោក Takeshi Koya, នាយកប្រតិបត្តិ ផែនការ ប្រតិបត្តិការ និងផ្សព្វផ្សាយ នៃ ការិយាល័យកំពង់ផែ និងអាកាសយានដ្ឋានទីក្រុងហ្វូកូកា ។
ក្រុមហ៊ុនចំណតផែកុងតឺន័រហាកាតា មានចំណតកុងតឺន័រអន្តរជាតិពីរ៖ ១. ចំណតផែកុងតឺន័រកាស្សី (Kashii CT) មានប្រវែង ៦០០ម៉ែត្រ គ្រឿងចក្រលើកដាក់កុងតឺន័រប្រភេទ QGC ៤គ្រឿង, ប្រភេទ Straddle Carrier ១៧គ្រឿង, និងមានសមត្ថភាពទីលានស្តុកកុងតឺន័រចំនួន 8,000TEUs និងចំណតផែកុងតឺន័រទីក្រុងកោះ (ICCT) មានប្រវែង ៨៩០ម៉ែត្រ គ្រឿងចក្រលើកដាក់កុងតឺន័រប្រភេទ QGC ៦គ្រឿង, ប្រភេទ RTG ២៦គ្រឿង, និងមានសមត្ថភាពទីលានស្តុកកុងតឺន័រចំនួន 27,680TEUs ។ ចំណតផែ Kashii CT និងICCT ប្រតិបត្តិការដោយប្រព័ន្ធ Hakata Port Logistics IT System (HiTS).ចំណតផែ Kashii CT និងICCT សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ ៩០៧,០០០TEUs ក្នុងឆ្នាំ២០២៥ ដោយទទួលបានកំណើនជាមធ្យម ១,២% ក្នុងរយៈពេល ១៥ឆ្នាំ បរិមាណឆ្លងកាត់ពី 749,000TEUs (ឆ្នាំ2010) ដល់ 907,000 (ឆ្នំា2025) ។