កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងកម្រិតទាបនៅត្រីមាសទី២នៃឆ្នាំ២០១៩នេះ ក្នុងកម្រិតត្រឹមតែ ៦.២% ដែលជាកំណើនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក។នេះបើយោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិន លោក Mao Shengyong ។
លោក ម៉ៅ សេងយ៉ុង បានបន្ថែមថា កំណើនសេដ្ឋកិច្ចចិនបានធ្លាក់ចុះក្នុងកម្រិតទាបនៅឆ្នាំ២០១៩នេះ គឺដោយសារផលប៉ះពាល់ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ។
សូមរំលឹកថា កាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ កំណើនសេដ្ឋកិច្ចចិនបានកើនឡើង ៦.៤% គឺខ្ពស់ជាងកំណើនសេដ្ឋកិច្ចនៅត្រីមាសទី២នៃឆ្នាំនេះ ប៉ុន្តែនៅតែទាបជាងកាលពីប៉ុន្មានឆ្នាំមុន ៕