ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន

ភ្នំពេញ: ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក សមាជិកាសសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃចន្ទថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះ នៅក្រសួងសាធារណការនិងដឹកជញ្ជូនក៏មានការចូលរួមពី ពីឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាហើយកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើប្រសិទ្ធភាពនៃការដឹកជញ្ជូនកសិផលស្រូវដែលកំពុងនឹងប្រមូលផល ខណៈពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង។