ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តកំពង់ធំ ប្រគល់អង្ករចំនួន ១ (មួយ) តោន ដើម្បីចូលរួមជួយឧបត្ថម្ភដល់គ្រួសារជនភាសឹក ដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាពរស់នៅ

ភ្នំពេញ: ក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តកំពង់ធំនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៦នេះបានធ្វើការប្រគល់អង្ករចំនួន ១ (មួយ)តោន ដើម្បីចូលរួមជួយឧបត្ថម្ភដល់គ្រួសារជនភាសឹក ដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាពរស់នៅ។
ការប្រគល់អំណោយនេះបានធ្វើឡើងតាមរយៈ សាលាស្រុកប្រាសាទបល័ង្ក ដោយមានការចូលរួមពីថ្នាក់ដឹកនាំមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។ សកម្មភាពមនុស្សធម៌នេះបានប្រព្រឹត្តទៅក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពី លោកអគ្គនាយកក្រុមហ៊ុន ដែលតែងតែផ្តល់អាទិភាពលើការចែករំលែកសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ចំពោះសង្គម និងការលើកកម្ពស់សុខុមាលភាពសហគមន៍។
អង្ករដែលបានប្រគល់ នឹងត្រូវរៀបចំចែកជូនដល់គ្រួសារជនភាសឹកតាមរយៈការគ្រប់គ្រងរបស់អាជ្ញាធរស្រុក ដើម្បីធានាថាជំនួយបានទៅដល់អ្នកទទួលយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ក្នុងឱកាសដ៏មានន័យនេះ សូមគោរពជូនពរ លោកអគ្គនាយកក្រុមហ៊ុន សូមទទួលបានសុខភាពល្អ ប្រាជ្ញាវាងវៃ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំក្រុមហ៊ុនឱ្យមានការរីកចម្រើនរឹងមាំ និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរឡើងជានិច្ច៕