ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

៥ខែឆ្នាំ២០១៩​នេះ​ក្រសួងរ៉ែនិងថាមពលប្រមូលចំណូលមិនមែនសារពើរពន្ធបានជាង៤៥ពាន់លានរៀល

ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៩ នេះ ក្រសួងរែនិងថាមពលប្រមូលចំណូល មិនមែនសារពើរពន្ធពីវិស័យរ៉ែ ថាមពល និងវិស័យប្រេងកាត បានចំនួនជាង ៤៥ ពាន់លានរៀល ក្នុងនោះការប្រមូលចំណូលតាមរយៈក្រុមការងារ នឹងទារបំណុលបានចំនួនប្រមាណ ៥៤៣ លានរៀល ។

យោងតាមរបាយការណ៍ពី លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បង្ហាញថា ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការងារនេះក្រសួងបានលើកផែនការសកម្មភាព ការងារកែទម្រង់សំខាន់ៗមួយចំនួន ជាពិសេសនៅក្នុងអណត្តិទី៦នេះ ដែលក្រសួងបានចាត់ទុកថា ជាឆ្នាំនៃការប្រមូលផលធ្វើយ៉ាងណាជម្រុញឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ។

នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១៩ នេះ ក្រសួងរ៉ែ និងថាមពលប្រមូលចំណូល មិនមែនសារពើរពន្ធ ពីវិស័យរ៉ែថាមពល និងប្រេងកាតបានចំនួនជាង ៤៥ពាន់លានរៀល ស្មើរនឹងប្រមាណជាង ៥៥% ក្នុងនោះការប្រមូលចំណូលតាមរយៈក្រុមការងារ នឹងទារបំណុលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចំនួន៥៤៣ លាន រៀល ត្រូវប្រមាណជាង ១៣៥ ពាន់ដុល្លារអាមេរិក។​

នៅក្នុងឆ្នាំ ២០១៨ កន្លងមកនេះ ក្រសួងរ៉ែ និងថាមពល ប្រមូលចំណូលបានប្រមាណជាង ៨៣ ពាន់លានរៀល ត្រូវប្រមាណជាង ១៣៣% នៃផែនការដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ ៕