ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយប្រេងសាំង ទូទាំងប្រទេសកម្ពុជា គិតចាប់ពីថ្ងៃទី១៦ ខែកក្កដា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានឡើងថ្លៃបន្តិចធៀបនឹងកន្លះខែមុន។ តម្លៃប្រេងសាំងធម្មតា ថ្លៃ ៣៧៥០ រៀល ក្នុង ១លីត្រ និងប្រេងម៉ាស៊ូត ថ្លៃ ៣៥៥០ រៀល ក្នុង ១លីត្រ។ ។
ចំណែកប្រេងសាំងស៊ុបពែរ គឺក្រសួងពាណិជ្ជកម្ម មិនបានកំណត់តម្លៃយូរខែមកហើយ ដើម្បីទុកឲ្យក្រុមហ៊ុនលក់ប្រេង ប្រកួតប្រជែងគ្នា។ នៅការ៉ាស់សាំង លក់ប្រេង កាល់តិច តូតាល់ ភីធីធី តេឡា និងសូគីម៉ិច ពិសេសនៅភ្នំពេញ ក្នុងរយៈពេលកន្លះខែនេះ គិតចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លក់ក្នុងតម្លៃ ៤១០០ រៀល ក្នុង ១លីត្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ប្រេងសាំងធម្មតា លក់ក្នុងតម្លៃ ៣៦០០ រៀល ក្នុង ១លីត្រ និងប្រេងម៉ាស៊ូត ថ្លៃ ៣៥០០ រៀល ក្នុង ១លីត្រ។ រីឯប្រេងសាំងស៊ុបពែរ ថ្លៃ ៣៩៥០ រៀល ទៅ ៤០០០ រៀល ក្នុង ១លីត្រ៕