ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំនួញជោគជ័យបង្ហាញពីរបៀបការគ្រប់គ្រងអាជីវកម្មទទួលបានជោគជ័យ

អ្នកជំនួញជោគជ័យវ័យក្មេងកម្ពុជា និងអ្នកជំនាញផ្តល់ចំណេះដឹង លើការធ្វើមុខជំនួញ ដែលមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិនោះ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៩ នេះ បានមកចែករំលែកនូវបទពិសោធន៍ របៀបគ្រប់គ្រង និងការដឹកនាំធ្វើអាជីវកម្ម ឱ្យទទួលបានជោគជ័យដល់ម្ចាស់អាជីវកម្ម និងដៃគូរអាជីវកម្មមកពីគ្រប់រាជធានី ខេត្តប្រមាណជាង ១០០ននាក់ នៅសណ្ឋាគា សាន់វ៉េ ក្នុងរាជធានីភ្នំពេញ។

លោក ហួត ជា ម្ចាស់អាជីវកម្មសំភារៈសំណង់ដ៏ធំមួយ ដែលគេទទួលស្គាល់ថា ជាអ្នកជំនួញជោគជ័យវ័យក្មេងម្នាក់ ក្នុងចំណោមអ្នកជំនួយជាច្រើន នៅក្នុងប្រទេសកម្ពុជា បានបង្ហាញថា ការដឹក នាំអាជីវកម្មមួយ ជោគជ័យទៅបាន គឺអាស្រ័យលើអ្នកគ្រប់គ្រងអាជីវកម្មនោះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំទាំងការដឹកនាំទូទៅគ្រប់គ្រងបុគ្គលិក រដ្ឋបាល ធនធានមនុស្សគណនេ យ្យ ការដឹកជញ្ជូន និងការគ្រប់គ្រងទីផ្សារប្រកបដោយភាពប៉ិនប្រសព្វ។

លោក ហួត ជា បានបញ្ជាក់ថា អ្នកគ្រប់គ្រងអាជីវកម្ម ទាមទាឱ្យមានយុទ្ធសាស្រ្តច្បាស់លាស់ មានភាពជាអ្នកដឹកនាំ ការគ្រប់គ្រងត្រូវតែធ្វើទៅតាមរចនាសម្ព័ន្ធ របស់ក្រុមហ៊ុន ពោលគឺពីលើមកក្រោម ឱ្យមានភាពប្រទាក់ក្រឡាគ្នា រហូតដល់ប្រតិបត្តិការទីផ្សារ ដែលជាមុខព្រួញដ៏សំខាន់។

ចំណែក លោក ស៊ី សុភក្តី នាយកប្រតិបត្តិ BNI និងជាគ្រូបង្វឹកអាជីវកម្ម បានលើកឡើងពីមូលដ្ឋានគ្រឹះសំខាន់មួយចំនួន ផ្តល់ ជូនដល់សិក្ខាកាម ដើម្បីឱ្យការធ្វើអាជីវកម្មមាននិរន្តភាព ហើយលោកចាត់ទុកការធ្វើអាជីវកម្មរឹងមាំទៅបានលុះណាតែគ្រឹះរឹងមាំ ដូចជាសំណង់អាគារដ៏រឹងមាំ មានអាយុកាលយូងរអង្វែង និងអាចខ្ពស់ទៅបាន ទាល់តែមានគ្រឹះរឹងមាំផងដែរ៕