លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុងអ៊ីង បានមានប្រសាសន៍នៅថ្ងៃទី២២ខែកក្តដានេះថា កុមារចេះនិយាយច្រើនភាសានិងល្បីពេញនៅទូទាំងខេត្តសៀមរាបឥឡូវនេះបានសម្រេចចិត្តចូលរៀនភាសាចិនជាផ្លូវការហើយនៅសាលាអន្តរជាតិចុង អ៊ីង សម្រាប់នៅឆ្នាំសិក្សាឆ្នាំ០១៩-២០២០នេះ ដែលតាមពិតប្អូន សាលិក ដែលល្បីល្បាញនៅខេត្តសៀមរាបចេះនិយាយច្រើនភាសានិងមានការភ្ញាក់ផ្អើលថ្មីៗនេះ ឥឡូវកុមាររូបនេះបានមករៀនភាសាចិននៅសាលាអន្តរជាតិ ចុងអ៊ីងជាផ្លូវការហើយសាលាសន្យាថា នឹងខិតខំអស់ពីសមត្ថភាពជួយកសាងមូលដ្ឋានគ្រឹះ ភាសាចិនជូនប្អូន ធុច សាលិក។
លោកបានមានប្រសាសន៍ទៀតថា ដើម្បីជាជំនួយដល់ប្អូនទៅបន្តការសិក្សានៅប្រទេសចិនបន្ថែមទៀនោះ សាលាអន្តរជាតិ ចុង អ៊ីង នឹងខិតខំ បណ្តុះបណ្តាលដល់កុមារខាងលើឲ្យខ្លាំង ហើយធ្វើយ៉ាងណាចទុកជាគំរូមួយដល់កុមារដទៃទៀត ។
លោកបានបញ្ជាក់ទៀតថា សាលាអន្តរជាតិរបស់លោកមិនត្រឹមតែលើកស្ទួយដល់កុមារ ធុច សាលិក នោះទេ គឺរាល់កុមារទាំងអស់ដែលបានចូលរៀននៅសាលានេះ នឹងទទួលបានការអប់រំ និងបណ្តុះបណ្តាលជំនាញភាសាដូចៗគ្នា ដោយមិនរើសអើងថា កុមារនេះល្បីឬមិនល្បីនោះទេ។
នៅឆ្នាំសិក្សាថ្មី ២០១៩-២០២០ សាលាអន្តរជាតិ ចុង អ៊ីងទាំង៣សាខា បានប្រកាសជ្រើសរើសសិស្សានុសិស្ស ចំនួន១០០០នាក់ ហើយចំពោះសិស្សានុសិស្សមកចុះឈ្មោះមុនគេចំនួន៧០នាក់ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៥០% ព្រោះកន្លែងមានកំណត់។
សម្រាប់ លោក សេង វណ្ណារិទ្ធ បានបញ្ជាក់ទៀតថា បើចង់ឃើញបុត្រធីតារបស់លោកអ្នកក្លាយជាអ្នកមានឬអ្នកដឹកនាំដ៏ជោគជ័យលំដាប់ថ្នាក់ពិភពលោក ហើយចង់ឱ្យបុត្រធីតារបស់លោកអ្នកចេះនិយាយភាសាចិន ភាសាអង់គ្លេស និង ភាសាខ្មែរ បានស្ទាត់ជំនាញក្នុងរយៈពេលយ៉ាងយូរពីរឆ្នាំ លោកអ្នកមិនចាំបាច់ឲ្យបុត្រធីតារបស់លោកអ្នករៀនច្រើនសាលានោះទេ។
លើសពីនេះលោកបានអះអាងថា លោកចង់ឃើញបុត្រធីតារបស់លោកអ្នកក្លាយជាមនុស្សដ៏រីករាយ រីកចម្រើនលឿន មានភាពឆ្លាតវៃ ក្លាហាន មានសីលធម៌ល្អ គោរពស្រលាញ់ឪពុកម្តាយ ឧស្សាហ៍ព្យាយាម ពូកែដោះស្រាយបញ្ហា និងមានទំនាក់ទំនងល្អនៅក្នុងជីវិតរបស់គេមែន សូមមកចូលរៀនអន្តរជាតិចុងអ៊ីង។
សាលាអន្តរជាតិ ចុង អ៊ីង គឺ ជាសាលាចំណេះទូទៅមាន ៣ភាសា គឺ ភាសាចិន អង់គ្លេស និងភាសាខ្មែរ ដែលមានគុណភាពឈានមុខគេនៅប្រទេសកម្ពុជានិងមានទីតាំង ស្ថិតនៅសង្កាត់ គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សហគ្រិនខាងលើបានមានសុទិដ្ឋិនិយមថា សាលាអន្តរជាតិ ចុងអ៊ីង នឹងពង្រីកសក្តានុពលបន្ថែមទៀតលើវិស័យអប់រំនៅកម្ពុជាហើយនេះជាការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនិងជំរុញការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ចប្រទេសកម្ពុជា៕