ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ រ័​ត្ន​ ស្រ៊ា​ង​ ចុះសួរសុខទុក្ខ​ សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​

​លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​សំណេះសំណាល​ផ្តាំផ្ញើ​ឲ្យ​អ្នកជំងឺ​ ធ្វើ​យ៉ាងណា​ថែរក្សា​សុខភាព​ខ្លួនឯង​ឲ្យ​បាន​ហ្មត់ចត់​ និង​អនុវត្តិ​តាម​ការ​ណែនាំ​ របស់​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ​ រីឯ​ការ​ចំណាយ​ទាំង​ប៉ុន្មាន​សូមកុំ​មានការ​ព្រួយបារម្ភ​ ព្រោះតែ​ជីវភាព​គ្រួសារ​អ្នកជំងឺ​មានការ​លំបាក​ អង្គភាព​នឹង​រ៉ាប់រង​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ទាំងស្រុង​ ព្រម​ជាមួយ​គ្នា​នោះលោកសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ អគ្គនាយក​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ បាន​សម្របសម្រួល​ សម្រាល​បន្ទុក​ ក្នុង​ការ​សម្រាក​ព្យាបាល​ ដោយ​គិត​តម្លៃ​ត្រឹមតែ​៥០%​ ប៉ុណ្ណោះ​។​

​លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​សម្តែង​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​លោកសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ ដែល​បាន​ចាត់ចែង​ក្រុម​គ្រូពេទ្យ​ យកចិត្តទុកដាក់​ព្យាបាល​អ្នកជំងឺ​យ៉ាង​ដិត​ដល់​ ព្រមទាំង​ បាន​សម្រាល​បន្ទុក​ចំណាយ​ លើ​ការ​សម្រាក​ព្យាបាល​ ឲ្យ​នៅ​ត្រឹមតែ​៥០%​ នេះ​។​

​ជាមួយ​គ្នា​នោះដែរ​ មាន​អ្នកជំងឺ​ម្នាក់​គ្រោះថ្នាក់​ចរាចរណ៍​ មក​ពី​ខេត្តកំពង់ចាម​ កំពុង​សម្រាក​ព្យា​ល​ ក្នុង​បន្ទប់​រួម​ជាមួយ​ អ្នកជំងឺ​ មាស​ សំរាំង​ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ ជួយ​ឧបត្ថម្ភ​នូវ​ថវិកា​ ចំនួន​១០០$​ ទឹកដោះគោ​០១​កេស​ ទឹក​សុទ្ធ​០១​កេស​ផង​ដែរ​ ។

សូមបញ្ជាក់ថា លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​ដឹកនាំ​ក្រុមការងារ​ ចុះ​សួរសុខទុក្ខ​ លោក​វរសេនីយ៍ត្រី​ ញៀប​ សា​ផ​ន​ មេបញ្ជាការ​រង​ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន​ មុន​គ្នា​មួយ​ថ្ងៃ​ នៅ​ក្នុងភូមិ​១​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ៕