ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ៊ីរ៉ង់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមបានដោយជោគជ័យ

ប្រភពពី CNN បានចុះផ្សាយថា អ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមបានដោយជោគជ័យ កាលពីដើមសប្តាហ៍នេះ ដោយមីស៊ីលអ៊ីរ៉ង់បានហោះហើរ ចម្ងាយជាង១០០០គីឡូម៉ែត្រ ។

ប្រភពដដែលបានបន្តថា ការបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមរបស់អ៊ីរ៉ង់ បានរុញច្រានឲ្យមានភាពតានតឹងកាន់តែខ្លាំងក្នុងតំបន់ ជាពិសេសគឺភាពតានតឹងរវាងអ៊ីរ៉ង់ និងដហរដ្ឋអាមេរិក ។

មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមរបស់អ៊ីរ៉ង់ ដែលបានបាញ់សាកល្បងនោះ គឺជាមីស៊ីលប្រភេទ Shabaab-3 ដែលអាចកំទេចគោលដៅបានល្អបំផុត និងជាប្រភេទមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានដែរ ៕