ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តែងតាំងលោក ងិន ពេជ ជាព្រះរាជអាជ្ញាខេត្តរតនគិរីស្តីទី ជំនួសលោក ជា ពេជ្រ

ភ្នំពេញ៖ លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេច តែងតាំងលោក ងិន ពេជ ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យទៅទទួលតំណែងជា ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ជំនួសលោក ជា ពេជ្រ ដែលត្រូវបានដកដំណែង បន្ទាប់ពីមានរឿងអាស្រូវស្នេហ៍ត្រីកោណ។

យោងតាមលិខិតបង្គាប់ការលេខ ០១៣ កយ.បក/១៩ របស់ក្រសួងយុត្តិធម៌ បានសម្រេចតែងតាំងលោក ងិន ពេជ ជាព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី រហូតដល់មានការតែងតាំងព្រះរាជអាជ្ញាជាផ្លូវការ៕