(ខេត្តព្រះសីហនុ)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសុីហនុ មន្ទីរទេសចរណ៍ខេត្តព្រះសុីហនុ បានរៀបចំផ្សព្វ ផ្សាយ និងបណ្តុះបណ្តាលស្តីអំពី “ស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ និងស្តង់ដាបង្គន់សាធារណៈកម្ពុជា” ។
លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាតនិងជម្រុញការប្រលងប្រណាំងំានបញ្ជាក់ថា ក្រសួងទេសចរណ៍បានរៀបចំស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ដោយមានការចូលរួមពីតំណាងមន្ទីរទេសចរណ៍ទាំង៤ខេត្ត រួមទាំងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សណ្ឋាគារ ភោជនីយដ្ឋាន សហគមន៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍យ៉ាងច្រើនកុះករ។
លោកបានបន្ថែមថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំ ណងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ “ស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៤” “ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី២” និង “ស្តង់ដាបង្គន់សាធារណ: កម្ពុជាលើកទី២” ដល់ប្រតិបត្តិករទេសចរណ៍ និងជម្រុញអោយមានការចុះឈ្មោះតាមប្រព័ន្ធ Online អោយបានច្រើនដើម្បី ឈានទៅទទួលរង្វាន់នាពេលខាងមុខ។
គួរបញ្ជាក់ថា ស្ដង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍មាន ៧ ប្រភេទរង្វាន់ ស្តង់ដាបដិសណ្ឋារកិច្ចក្នុងវិស័យទេស ចរណ៍ផ្តោត លើ ០៥គោលការណ៍ណែនាំ និិងស្តង់ដាបង្គន់សាធារណ: កម្ពុជា ផ្តោត លើ ០៧សូចនាករ។