ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើងជាង ១៩%ធៀបនិងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន

លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ថ្លែងឲ្យដឹងថា បច្ចុប្បន្នវិស័យធនាគារនិងហិរញ្ញវត្ថុបានបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងបានចូលរួមចំណែកយ៉ាងស កម្មក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច ចំណែកទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើងជាង ១៩% ស្មើនឹង ១៦៦% នៃផ.ស.ស។

លោកជំទាវជា សិរី បន្តែមថានៅឆមាសទី១នេះទោះបីជាកំណើន សេដ្ឋកិច្ចពិភពលោក បានបន្តថមថយល្បឿនបន្ដិច ដោយ សារការថយចុះនៃសកម្មភាពពាណិជ្ជកម្មអន្តរជាតសេដ្ឋ កិច្ចកម្ពុជានៅតែបន្តភាពរឹងមាំ ដែលគាំទ្រដោយកំណើនវិស័យកាត់ដេរសំ ណង់ និងទេសចរណ៍ គួបផ្សំនឹងការកើនល្បឿនបន្តិចនៃវិស័យកសិកម្ម។

ជញ្ជីងទូទាត់ត្រូវបានប៉ាន់ស្មានថា មានស្ថានភាពល្អប្រសើរនិងបន្តមានអតិរេក ៥,៥% នៃផ.ស.ស (៧៤១ លានដុល្លារអាមេរិក) ដែលគាំទ្រដោយភាពរឹងមាំនៃលំហូរចូលសុទ្ធគណនីហិរញ្ញវត្ថុ ទោះបីជាឱនភាពគណនីចរន្តកើនឡើងក៏ដោយ។

ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ១៩,២% (ឆ្នាំលើឆ្នាំ) ស្មើនឹង ១៦៦% នៃផ.ស.ស ឥណទាន ១០៣% និងប្រាក់បញ្ញើ ៩២% នៃផ.ស.ស ក្នុងនោះគុណភាពសម្ពោធឥណទានបន្តស្ថិតក្នុងស្ថានភាពល្អ ដោយអនុបាតឥណ ទានមិនដំណើរការមានកម្រិត ២,៣% សម្រាប់គ្រឹះស្ថានធនាគារ និង ១,១% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា បច្ចុប្បន្នវិស័យធនាគារក៏ដូចជាហិរញ្ញវត្ថុមិនមែនធនាគារបានចូលរួមចំណែកផ្តល់សេវាហិរញ្ញវត្ថុក្នុងការពង្រីកភាពជឿជាក់ និងភាពច្បាស់លាស់ចំពោះអនាគតប្រជាជន ដែលជាមូលដ្ឋានគ្រឹះ ក្នុងការពង្រីកសិទ្ធិសេរីភាពនិងលទ្ធប្រជាធិបតេ យ្យនៅកម្ពុជា ។

លោកបញ្ជាក់ថា ចំពោះការ បានកើតឡើងពីការស្តារ កសាង អភិវឌ្ឍន៍ និងការកែទម្រង់សេដ្ឋកិច្ចជាបន្តបន្ទាប់ ដោយរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូ ហិរញ្ញវត្ថុ និងការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយប្រសិទ្ធភាព ដែលបានធ្វើឲ្យវិស័យហិរញ្ញវត្ថុរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ៕