សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះអញ្ជើញពិនិត្យការដ្ឋានសាងសង់ ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាន និងកំពុងដំណើរការសាងសង់ នៅ សង្កាត់ព្រែកតា សេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់លើផ្ទៃដី ទំហំជាង ៨៥ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍របស់ លោកឧកញ៉ា លី យ៉ុងផាត់។
សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោត្រូវបានសាងសង់ជា ៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធទ្ធ អគារស្នាក់នៅអាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ , សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា សាលហាត់សាច់ដុំ សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើងង,មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ។
ការសម្រេចចិត្តសាងសង់ពហុកីឡដ្ឋានជាតិថ្មីនេះ ដើម្បីលើកស្ទួយវិស័យកីឡា និងមួយផ្នែកទៀត សម្រាប់កម្ពុជាឈានឆ្ពោះ ទៅធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតំបន់អាស៊ាន ហៅថា Sea Grame នៅឆ្នាំ២០២៣។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយ(Live)ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ពហុកីឡដ្ឋានជាតិមរតកតេជោ៕