អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោក Ali Rabiei បានព្រមានថា គំនិតផ្តួចផ្តើមរបស់ចក្រភពអង់គ្លេស ក្នុងការស្នើសហភាពអឺរ៉ុបឲ្យបញ្ជូននាវាចម្បាំងទៅបំពេញបេសកកម្មនៅឈូងសមុទ្រ ពែក្ស ជាសារអរិភាពមួយជាមួយអ៊ីរ៉ង់ ដែលនេះបើតាមការចុះផ្សាយរបស់ RT ។
លោក Ali Rabiei បានបន្ថែមថា ប្រសិនបើអឺរ៉ុបសម្រេចបញ្ជូននាវាចម្បាំងទៅបំពេញបេសកកម្មនៅឈូងសមុទ្រ ពែក្ស ក្បែរអ៊ីរ៉ង់ តាមសំណើរបស់អង់គ្លេស វានឹងរុញច្រានឲ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត ។
សូមបញ្ជាក់ជូនថា អង់គ្លេសនិងអ៊ីរ៉ង់ បានចាប់នាវាដឹកប្រេងទៅវិញទៅមក ដែលអង់គ្លេសបានចាត់ទុកថា នាវាដឹកប្រេងនៅឈូងសមុទ្រពែក្ស មិនមានសុវត្ថិភាពទេ ដែលអង់គ្លេសបានស្នើអឺរ៉ុបឲ្យបញ្ជូននាវាចម្បាំងទៅការពារនាវាដឹកប្រេង ៕