ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហព័ន្ធស្រូវអង្ករកម្ពុជាសម្រេចលើការកែសម្រួលរចនាសម្ព័ន្ធស្រូវអង្ករកម្ពុជាថ្មីសម្រាប់អាណត្តិទី៣

លោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលដើម្បីពិគ្រោះយោ បល់លើការផុសផុករួចមកអង្គប្រជុំបានសម្រេចលើការកែ សម្រួលរចនាសម្ព័ន្ធស្រូវអង្ករកម្ពុជាថ្មីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់អាណត្តិទី៣ និងនីតិវិធីបោះឆ្នោតសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣ ដោយទទួលបានការឯកភាព ១០០%។

សហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំកម្មវិធីពិគ្រោះយោបល់ជាមួយសមាជិកសមាជិកា និងចាស់ព្រឹទ្ធាចារ្យដែលមានបទពិសោធ ន៍ក្នុងវិស័យស្រូវអង្ករកម្ពុជា លើរចនាសម្ព័ន្ធថ្មី និងនីតិវិធីការបោះ ឆ្នោតសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣។

ជាលទ្ធផល អង្គពិធីទាំងមូលមានការចូលរួមមតិយោបល់យ៉ាង ផុសផុល និងបានឯកភាពគ្នាទាំងស្រុងលើរចនាសម្ព័ន្ធថ្មីដែលបានស្នើឡើងដោយក្រុមប្រឹក្សាភិបាល និងមានការឯកភាពគ្នាលើការបង្រួបបង្រួមតាមរយៈគោលការណ៍សម្លេងតែមួយ ដោយសមាជិកសហព័ន្ធត្រូវប្រកាន់ភ្ជាប់នូវសាមគ្គីភាព ដើម្បីបន្តអនុវត្តការងារជួយដល់វិស័យស្រូវអង្ករកម្ពុជាទាំងមូលក្នុងអាណត្តិទី ៣ខាងមុខនេះ។

លោក សុខ ពុទ្ធិវុធ បានបានឯកភាពគ្នាលើគោលការណ៍សម្លេងតែមួយហើយឯកឧត្តមប្រធានបានផ្តល់អនុសាសន៍និងគោល ការណ៍រួមគ្នាសម្លេងតែមួយដើម្បីអោយដំណើរការសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិ ទី៣ បន្តទៅមុខប្រកដោយនិរន្តរភាពនិងអាចប្រកួតប្រជែងជាមួយអន្តរជាតិ ដោយជៀសវាងការប្រកួតប្រជែងគ្នាយើងក្នុងស្រុក។