ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកក្រុមហ៊ុនអង្ករខ្មែរប្រណិតនឹងឡើងធ្វើបទបង្ហាញពីការលក់សិទ្ធិអាជីវកម្ម (Franchise)

ភ្នំពេញ៖ លោក សែ ឡាឡូត អគ្គនាយកក្រុមហ៊ុន អង្ករខ្មែរប្រណិត និងជាសមាជិករបស់ BNI President Chapter នឹងធ្វើបទបង្ហាញពីការលក់សិទ្ធិអាជីវកម្ម (Franchise) ក្រុមហ៊ុនអង្ករខ្មែរប្រណិត ដូច្នោះសូមគោរពអញ្ជើញ លោក លោកស្រី ម្ចាស់ក្រុមហ៊ុនទាំងឡាយដែលមានចំណាប់អារម្មណ៍សូមធ្វើការចុះឈ្មោះដើម្បីចូលរួមចាប់ពីពេលនេះតទៅ​​​។

លោក​បាន​មានប្រសាសន៍បញ្ជាក់ថា​«ក្នុងការចូលរួម លោក លោកស្រីអាចទទួលបានឱកាសវិនិយោគជា​​​មួយ​​​ក្រុមហ៊ុន អង្ករខ្មែរប្រណិត និងទទួលបានចំណេះដឹង និងបទពិសោធន៍ពីវិស័យស្រូវ អង្ករ ថែមទាំងមានការចូលរួមពីម្ចាស់អាជីវកម្ម ឫក្រុមហ៊ុន ពី 30នាក់ ទៅ 50នាក់ ដែលលោក លោកស្រី អាចធ្វើទំនាក់ទំនងជាមួយគ្នាបាន »។

លោកអគ្គនាយកបានបន្ថែមថា ​​ក្រុមហ៊ុន អង្ករខ្មែរប្រណិត គឺជាផលិតផល និងសេវា​ផ្គត់ផ្គង់អង្ករខ្មែរ ធម្មជាតិក្នុងប្រទេស និងក្រៅប្រទេស ហើយ​សម្រាប់អ្នកដែលចង់​ទទួលទានអង្ករ​ល្អនិងឆ្ងាញ់មានគុណ​​ភាព​​​សូម​​​​​មក​ជាវនៅក្រុមហ៊ុន​ផ្ទាល់តែម្តងនិងមានការដឹកជញ្ជូនដល់ទីកន្លែងតែម្តង។​​​

កាលបរិច្ឆេទ:ថ្ងៃសុក្រទី02 ​​​ខែសីហាឆ្នាំ2019 6:45 ព្រឹក ដល់ 9:00ព្រឹក
-តម្លៃចូលរួម:15USD/ម្នាក់
– ទីតាំង : សណ្ឋាគា Essence Hotel #222, st 200, sangkat Boeung Raing, Khan Daun Penh, PhnomPenh.
– លេខកក់ចូលរួម : 012 362 715​​