ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៣១០.៧៧៧ ដុល្លារអាមេរិក ដល់អង្គការ សមាគម សម្រាប់ជំនួយ និងសង្គ្រោះ នៃប្រទេសជប៉ុន ក្រោមគម្រោងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្ន សម្រាប់កុមារពិការ នៅកម្ពុជា។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ នឹងធ្វើឡើងនៅ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា ។
ជំនួយឧបត្ថម្ភឥតសំណងនេះ នឹងត្រូវចុះហត្ថលេខាដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី MUKAI Satomi នាយិកាស្តីទីប្រចាំប្រទេស នៃអង្គការ AAR Japan ( សមាគម សម្រាប់ជំនួយ និងសង្គ្រោះ នៃប្រទេសជប៉ុន )៕