ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន Huawei ទទួលបានប្រាក់ចំណូលជាង៣២ពាន់លានដុល្លារនៅត្រីមាសទី២ឆ្នាំនេះ

ប្រព័ន្ធផ្សព្វផ្សាយ The Verge បានចុះផ្សាយថា ក្នុងរយៈពេល៣ខែ ចាប់ពីខែមេសាដល់ខែមិថុនា ត្រីមាសទីពីរនៃឆ្នាំ២០១៩នេះ ក្រុមហ៊ុន Huawei អាចរកប្រាក់ចំណូលបានប្រមាណ២២១.៦ពាន់លានយ័នចិន ស្មើនឹង៣២.២ពាន់លានដុល្លារអាមេរិក ។

Huawei គឺជាក្រុមបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសចិន ហើយក្រុមហ៊ុននេះកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក ដោយមេដឹកនាំអាមេរិកបានដាក់៤២សាខានៃក្រុមហ៊ុននេះទៅក្នុងបញ្ជីខ្មៅ ។

ទោះបីជាកំពុងទទួលរងសម្ពាធពីអាមេរិកក៏ដោយ ក៏ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បានកើនឡើងដល់២៣%នៅត្រីមាសទី២ឆ្នាំនេះ ដែលស្មើនឹងទឹកប្រាក់២២១.៦ពាន់លានយ័នចិន ស្មើនឹង៣២.២ពាន់លានដុល្លារអាមេរិក ដែលបានមកពីការលក់ផលិតផលរបស់ខ្លួន ៕