ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការចោទប្រកាន់ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ចំនួន ៣បទល្មើស

 ជនត្រូវចោទទី១ឈ្មោះ លើក ប៊ុនរឿម ជាប្រធានមន្ទីរ, ទី២ឈ្មោះ ជាង វុទ្ធី ជាអនុប្រធានមន្ទីរទទួលបន្ទុកការងារ សំណង់ និងទី៣ឈ្មោះ តែ ប៊ុនថេ ង ជាមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ បានទារ ថ្លៃសេវាពីថៅកែក្រុមហ៊ុនម្នាក់ ដែលមានបំណងសាងសង់រោងចក្រក្នុងខេត្តពោធិ៍សាត់ ចំនួន ១០ម៉ឺនដុល្លារអាមេរិកជាថ្នូរនឹងការចេញច្បាប់សាងសង់ឲ្យ។

ក្រោយពីចោទប្រកាន់លើជនលើជនល្មើលទាំង៣នាក់រួចមក តំណាងអយ្យការបាន បញ្ជូនសំណុំរឿងក្តីនេះទៅចៅក្រមស៊ើបសួរដើម្បីពិនិត្យ និងសម្រេចបន្តតាមច្បាប់៕