ធនាគារអភិវឌ្ឍន៍ជនបទព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណាត្តិទី៧ លើកទី៩ ក្រោមអធិបតីភាព លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ ។
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសមា ជិកក្រុមប្រឹក្សាភិបាលបានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះ ដើម្បីធ្វើការពិភាក្សាលើវឌ្ឍនៈភាពការងារលើកម្មវិធីកែទម្រង់សំខាន់ៗមួយចំនួនរបស់ធនាគារអភិវឌ្ឍន៍ជនបទទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
ធនាគារអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានចូលរួមប្រជុំជាមួយតំណាងក្រុមហ៊ុននាំចេញអង្ករ និងតំណាងរោងម៉ាស៊ីនកិនស្រូវ ចំនួន២២ ដើម្បីស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមដែលមានកន្លងមកក្នុងវិស័យស្រូវ-អង្ករកម្ពុជាផងដែរ។