ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សភាពាណិជ្ជកម្មខេត្តព្រះសីហនុប្តេជ្ញាជំរុញការអភិវឌ្ឍវិស័យ(SME)និងស្វែងរកទីផ្សារដល់កសិករខ្មែរ

 

ភ្នំពេញ៖​ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានថ្លែងឲ្យដឹងថា សភាពាណិជ្ជកម្មប្រចាំខេត្តព្រះសីហនុ នឹងប្តេជ្ញាដឹកនាំវិស័យសហគ្រាសខ្នាតតូចនិងមធ្យម  ដើម្បីធ្វើយ៉ាងណា ផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់អ្នកវិនិយោគនិងភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។

លោកបានថ្លែងទៀតថា ក្រៅពីវិស័យសំណង់ ដែលកំពុងតែមានការសាងសង់ច្រើននោះ អ្នកវិនិយោគពិតជាមានតម្រូវលើផ្នែកចំណីអាហារ សម្ភារៈប្រើប្រាស់ និងផលិតផលខ្មែរដែលមានស្រាប់ ដូចជា គ្រឿងបរិភោគផ្សេងៗ ដូច្នោះ សហគ្រាសធុនតូចនិងមធ្យសំខាន់ណាស់ ក្នុងនាមសភាពាណិជ្ជកម្មខេត្តនឹងសម្លឹងមើលពីផលិតផលនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់ភ្ញៀវផងដែរ។

សម្រាប់អ្នកវិនិយោគខាងលើថ្លែងបន្តថា ឥឡូវនេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុក៏បានចាប់ដៃគួរជាមួយនិងសភាពាណិជ្ជកម្មចិន ដើម្បីការពារពាណិជ្ជករ និងរកទីផ្សារដល់ផលិតករខ្មែរ ដែលជាអ្នកផលិតក្នុងស្រុកធ្វើយ៉ាងណាឲ្យពួកគាត់មានទីផ្សារច្រើនជាងមុន។ ដូចនេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុកំពុងតែវិនិយោគលើវិស័យអប់រំឲ្យមានគុណភាពនិងចំណុចបន្ទាប់ឈានដល់ការជំរុញការផលិតសម្រាប់ផលិតករនៅកម្ពុជា។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមបានទទួលចឲ្យស្ថាប័នពាក់ព័ន្ធនៅកម្ពុជាជំរុញការលើកកម្ពស់និងគាំទ្រ ដល់សហគ្រាសក្នុងស្រុកដែលកំពុងតែជួបបញ្ហាប្រឈមជាច្រើនទាក់ទង និងការប្រកួតប្រជែងផលិតផលនាំចូលពីក្រៅប្រទេស និងទទួចឲ្យមានការគាំទ្របន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ាបន្តទៀតថា បើសិនជាមិនមានការគាំទ្រពីរាជរដ្ឋាភិបាលនិងពីស្ថាប័ននានានោះទេ ក្រុមហ៊ុនធំៗមកពីក្រៅប្រទេស នឹងស្រូបយកទីផ្សារពីកម្ពុជា ដែលធ្វើឲ្យផលិតករជួបបញ្ហាប្រកួតប្រែងកាន់តែខ្លាំងផងដែរ ៕