ភ្នំពេញ៖ សមត្ថកិច្ចគ្រប់គ្រងបានស្ទើរទាំងស្រុងនូវអគ្គិភ័យឆាបឆេះចំណតរថយន្តជាន់ក្រោមដីនៃផ្សារទំនើប The Olympia Mall នៅជាប់ពហុកីឡដ្ឋានជាតិ អូឡាំពិកនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ ។
កម្មករ និងបុគ្គលិក ធ្វើការនៅទីនេះ បានឲ្យដឹងថា ករណីឆាបឆេះនេះ បង្កឡើងដោយទុស្សេខ្សែភ្លើង ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ។
សមត្ថកិច្ចកំពុងតែអន្តរាគមន៍បន្តទៀត ដើម្បីពន្លត់អគ្គិភ័យនេះ ដែលផ្សេងពណ៌សបក់ចេញពីជាន់ក្រោមដី និងមានក្លិនឆ្ងៀមមិនអាចចូលទីជិតបាន ធ្វើឲ្យការជព្យាយាមអន្តរាគមន៍ ជួបការលំបាកខ្លាំងណាស់។
សេចក្តីរាយការណ៍បញ្ជាក់ថា ភ្លើងអាចឆេះសម្ភារៈសំណង់ផ្សេងៗ រួមទាំងរថយន្តចតនៅទីនោះផងដែរ ទើបមានក្លិនខ្លាំង។
សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ យ៉ាងហោចណាស់២០គ្រឿង ដើម្បីជួយពន្លត់។ មកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាតនៅឡើយទេ៕