លោកជុំ កុសល រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានមានប្រសាសន៍ឲ្យដឹងថា យុវជនក្នុងយុគ សន្តិភាព ត្រូវស្គាល់ឲ្យច្បាស់ចំពោះ « ស្ថាបនិកនិងតម្លៃនៃសន្តិភាព »ហើយមិនត្រូវបណ្តោយឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភាពច្រំដែលនៃប្រវត្តិសាស្ត្រជាដាច់ខាត ។
លោកជុំ កុសល បានបញ្ជាក់ថា កម្ពុជា បានឆ្លងផុតទំព័រសករាជដុនដាបដែលគ្របសង្កត់រាប់សិបឆ្នាំ ហើយបោះជំហានចូលក្នុងសករាជថ្មីគឺសករាជ « សន្តិភាព » ទើបបានរយ:ពេលម្ភៃឆ្នាំប៉ុណ្ណោះ ដូច្នេះ ក្នុងនាមជាយុវជនដែលជាកម្លាំងស្នូលដ៏សំខាន់របស់ប្រទេសជាតិ ដូចនេះយើងជាយុវជនត្រូវសិក្សាឲច្បាស់អំពីគំរូវីរភាពរបស់មេដឹកនាំប្រទេសបច្ចុប្បន្នដែលលោកបានធ្វើពលីកម្ម គ្រប់បែបយ៉ាងក្នុងពេលកន្លងមក ។
ជាតិយើង ដាច់ខាតត្រូវតែមានមេដឹកនាំខ្លាំងដូចមេដឹកនាំបច្ចុប្បន្ន បើមិនខ្លាំងទេ ប្រាកដជាត្រូវរអិលរមៀលត្រឡប់ទៅរកអតីតកាលដូចទសវត្យរ៍ទី៧០ជាក់ជាមិនខានឡើយ ព្រោះនៅមានក្រុមអ្នកដើរលើគន្លងផ្លូវលន់ ណុលដដែលទេ ។ ពួកគេបានប្រើប្រាស់យុទ្ធសាស្រ្តចាស់ គ្រាន់តែក្នុងបរិបទសង្គមថ្មីតែប៉ុណ្ណោះ ៕