ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំនាញផ្តល់យោបល់ដល់គ្រឹះស្ថានមីក្រួហិរញ្ញវត្ថុនិងធនាគារត្រូវពង្រឹងគុណភាពសេវាកម្មឥណទាន

អ្នកជំនាញផ្នែកហិរញ្ញវត្ថុនៅកម្ពុជាបានលើកឡើងជាទស្សនទាន​​​​​ថា ចាប់ពីឆ្នាំ២០១៩និង២០២០​​ ទៅគ្រឹះស្ថានមីក្រួហិរញ្ញវត្ថុនិងធនាគារនៅ​កម្ពុជាត្រូវតែពង្រឹងគុណភាពសេវា​កម្មឥណទានរបស់ខ្លួន​និងដើម្បីឲ្យអតិ​ថិជនប្រើ​ប្រាស់​ឲ្យចំទិសដៅ។

លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ស្ថានភានភាពរបស់អេស៊ីលីដា មានការរីកលូតលាស់ត្រឹម ៨% និងនៅដាច់ឆ្នាំនេះអាចបាន១០% ហើយចំណែកស្ថាប័ន​មីក្រូហិរញ្ញវត្ថុទូ​ទៅ​វិញ​ដែល​ពី​មុន​ធ្លាប់លូតលាស់ធំជិត៤០% ប៉ុន្តែពេលនេះខុសគ្នាហើយស្ថាប័ននីមួយៗត្រូវតែការ ពង្រឹងគុណភាពសេវាកម្មឥណទានជាចម្បងផងដែរ។

លោកបណ្ឌិតមានប្រសាសន៍ទៀតថា ចាប់ពីឆ្នាំ២០២០នេះទៅ ស្ថាប័នទាំងអស់ត្រូវការពង្រឹងគុណភាពសេវាកម្មជាជាងការអប់រំអថិតិជនឲ្យខ្ចីឥណទានវាអាចពីបទបង្ខំអតិថិជន ព្រោះជាយន្តការមួយដែលស្ថាប័ន​ទាំងអស់ត្រូវ​បណ្តុះ​​បណ្តាលអតិថិជនឲ្យបានយល់ដឹងកាន់តែច្បាស់ពីសេវាកម្មឥណទាននិងជៀងវាងយកទៅប្រើប្រាស់ខុសទិដៅ។

អ្នកជំនាញខាងលើកឡើងថា សុខភាពឥណទាននៅកម្ពុជានៅតែបន្តរីកចម្រើនទៅមុខ ដោយសារតែកម្ពុជាមានសុខសន្តិភាព ហើយវិនិយោគិនមានទំនុកចិត្តដែលធ្វើឲ្យវិស័យហិរញ្ញវត្ថុមានការរីកចម្រើន។

សម្រាប់លោក  លី សុភ័ក្តិ អគ្គនាយកមីក្រូហិរញ្ញវត្ថុវិថីហ្វាយណាន់ បានបញ្ជាក់ឲ្យដឹងថា ការវិវត្តនៃគ្រឹះ​​ស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តកើនឡើងតែស្ថិតក្នុងសភាពយឺតនៅឡើយ បើធៀបនិងឆ្នាំមុន ដោយសារតែមាន​ការ​បន្ថយ​​អត្រាការប្រាក់នាពេលកន្លងមក។

អ្នកជំនាញបញ្ជាក់ទៀតថា សំរាប់កម្ពុជាវិញការលួតលាស់វិស័យហិរញ្ញវត្ថុនៅតែអាចគ្រប់គ្រងបាននិងមិនបានហានិភ័យកើតឡើងនោះទេ ដោយសារតែប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាអាចគ្រប់បាននៅឡើយ។