លោកឩកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម បានសាទរ លោក ឩកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
លោកឩកញ៉ា បានមានប្រសាសន៍ថា តាងនាមជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយសេចក្តីសោមនស្សរីករាយ ជូនចំពោះលោកឧកញ៉ា សុង សារ៉ន ក្នុងឱកាសដែលលោកឧកញ៉ាត្រូវបាន សមាជិកសមាជិកាសហព័ន្ធស្រូវអង្ករបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លោកឧកញ៉ាធ្វើជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី០៣ កាល ពីថ្ងៃសុក្រថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៩ ថ្មីៗនេះ។
លោកឧកញ៉ាថា ប្រជាជន គឺជាធនធានដ៏កម្រសម្រាប់សង្គមជាតិ ជាធនធានមនុស្សប្រកប ដោយគុណវុឌ្ឍខ្ពស់ពោរពេញដោយសមត្ថភាព និងពុទ្ធិដ៏ឧត្តុង្គឧត្តម ។
លោកឧកញ៉ាប្រធានបាន នឹងកំពុងយកកម្លាំងកាយចិត្តប្រាជ្ញាស្មារតីបម្រើជាតិមាតុភូមិ ដោយមិនគិតពីការនឿយហត់ និងពេលវេលាផ្ទាល់ខ្លួន ក្នុងស្វែងយល់ពីទុក្ខលំបាករបស់វិស័យស្រូវអង្ករនៅកម្ពុជាស្វែងរកនូវមធ្យោបាយល្អៗ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះរហូតទទួលបានសម្លេងគាំទ្រដ៏ច្រើនបែបនេះ ។
លោកឩកញ៉ាបញ្ជាក់ថា ក្នុងឱកាសដ៏មហាឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយមោទនភាពជាតិក្រលែងនេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជានណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងប៊ីទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយភិបាលថែរក្សាប្រោសព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះ លោកឧកញ៉ាប្រធាន សូមសមប្រកបនិង សុខភាពល្អបរិបូរណ៍ពលានុភាពមាំមួនប្រាជ្ញាញណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗធំធេងថែមទៀតក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅកម្ពុជា ។