(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា ចាប់ពីឆ្នាំ២០២០តទៅរាជធានីភ្នំពេញនឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ប៉ុន្តែ ដើម្បីត្រៀមខ្លួនស្វាគមន៍ព្រឹត្តិការណ៍អន្តរ ជាតិទាំងនោះនិង ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជាទាំង មូលយើងទាំងអស់គ្នាត្រូវតែចូលរួមអោយបានខ្លាងក្លាជាមួយរាជ ធានីភ្នំពេញ។
ការដាក់អនុសាសន៍យ៉ាងម៉ឺងម៉ាត់របស់ លោក រដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើង ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទសចរណ៍រាជធានីភ្នំពេញថ្មីថ្ងៃទី០៦ ខែសីហាឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីថោង ខុន បានលើកឡើងថា រាជធានីភ្នំពេញយើងបច្ចុប្បន្នមានសន្ទុះរីកចំរើនយ៉ាងឆាប់រហ័សសាធារណមតិជាតិនិង អន្តរមានការកោតសរសើរយ៉ាងខ្លាំងចំនួនទេសចរអន្តរជាតិក៏មានការកើនឡើងច្រើនក្នុង៦ខែដើមឆ្នាំនេះ និងមានផលិតផលទេសចរណ៍ប្លែកៗសណ្ឋាគារភោជនីយដឋានប្រណិតៗ លំដាប់អន្តរជាតិជាច្រើន ប៉ុន្តែយើងក៏នៅជួបប្រទះបញ្ហាប្រឈមសំខាន់ៗមួយចំនួន។
ការកកស្ទះចរាចរណ៍នៅស្ទើរគ្រប់ដងផ្លូវសំខានៗដែលត្រូវតែដោះស្រាយជាប្រញាប់ពិសេសត្រូវរំដោះចិញ្ចើមផ្លូវ ដើម្បីអោយទេសចរដើរកំសាន្ត ទិញទំនិញ។ មិនទាន់មានផ្លូវពិសេសសំរាប់រថយន្តក្រុង តាក់សុី និងការខ្វះចំណតសាធារណៈ សម្រាប់យានយន្តនិងការរៀបចំសណ្តាប់ធ្នាប់យានយន្តឈប់សំចតតាមដងផ្លូវ ។
បញ្ហាអនាម័យ សំរាម នៅតាមទីផ្សារ រោងចក្រសហគ្រាស និងទីប្រជុំជន និងទីសាធារណៈក៏នៅមានបញ្ហាទោះបីកន្លងមកសាលារាជធានីក៏បានប្រឹងប្រែងយ៉ាងខ្លាំងហើយក៏ដោយ។
ចំពោះបញ្ហានេះលោករដ្ឋមន្ត្រីបានសំដែងកររីករាយ និងគាំទ្រយ៉ាងខ្លាំងចំពោះប្រសាសន៏ណែនាំដ៏ខពង់ខ្ពស់របស់ សម្តេចតេ ជោ នាករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីកាលពីសប្តាហ៏មុន ដល់សមត្ឋកិច្ចពា់ក់ព័ន្ធន និងសាលារាជធានីត្រូវគិតគូរអំពីការរៀបចំអោយមានរោងចក្រដុតសំរាមយកអគ្គិសនី ដើម្បីបានជាប្រយោជន៍ជួយដល់ការសំអាតទីក្រុងដ៏មានប្រសិទ្ធភាពផង។
ក្រៅពីនោះក៏នៅមានបញ្ហាជាច្រើនទៀតដូចជា មិនទាន់មានកំពង់ផែទេសចរណ៍អោយបានសមរម្យសក្តិសមជាទីក្រុងទេសច រណ៍នៃរាជធានីរបស់ប្រទេសជាតិមួយ ដែលមានទីតាំងដ៏ល្អឯក តាមដងទន្លេមេគង្គនិងមិនទាន់មានកាណូតទេសចរណ៍ធំៗតាម ដងទន្លេកំរិតស្តង់ដារអន្តរជាតិ។
ការខ្វះបញ្ជរពត៌មានទេសចរណ៍ កង្វះបង្គន់អនាម័យសាធារណៈនៅតាមទីកន្លែងសំខាន់ៗ។បញ្ហាគ្រឿងញៀននៅតាមក្លិបកម្សាន្តដែលបញ្ហានេះឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញចេតនាចង់អោយសា លារាជធានីនិង ទីក្រុងធំៗមួយចំនួនពិចារណាក្នុងការរៀបចំដាក់មណ្តលកំសាន្ត ក្លឹបរាត្រី ខារាអូខេអោយទៅនៅតំបន់ប្រមូលផ្តុំមួយដាច់ដោយឡែក។
រីឯការគ្រប់គ្រងមូលដ្ឋានអាជីវកម្មទេសចរណ៍វិញ ក៏នៅមានបញ្ហា ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ប្រមាណ ៤០% ( ប្រមាណជាង ១០០០កន្លែង) ពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ និងហួសសុពលភាពអាជ្ញាបណ្ណ។ ស្លាកយីហោមូលដ្ឋានអាជីវកម្មទេសចរណ៍ខ្លះ សរសេរមិនត្រឹមត្រូវតាមការណែនាំរបស់ក្រសួង។
លោករដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា ខណ្ឌទាំង១៤ត្រូវខិតខំប្រលងប្រណាំងអោយបានទទួលជ័យលាភី រំដួល ៣ទង ទាំងអស់។ឆ្លើយតបនឹងបញ្ហានេះ អ្នកពាក់ព័ន្ធទាំងអស់ក្នុងរូបមន្ត 4P (វិស័យសាធារណៈ ឯកជនប្រជាពលរដ្ឋនិងដៃគូអភិវឌ្ឍន៍)ត្រូវរួមគ្នាគិតរួមគ្នាធ្វើនិង រួមគ្នាទទួលខុសត្រូវអនុវត្តកិច្ចការឲ្យមានប្រ សិទ្ធភាព តម្លាភាពនិងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធ្វើឲ្យរាជធានីភ្នំពេញជាទីគោលដៅទេសចរណ៍ ស្អាតនិងបែតង ព្រោះភាពស្អាតនិងបែតង គឺទាក់ទាញ ទេសចរណាស់។
ព្រមជាមួយនោះទីក្រងភ្នំពេញគឺត្រូវជាគោលដៅទេសចរណ៍ដែលមានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ មានបង្គន់សាធារណៈស្អាត ក្រអូប និងជាគោលដៅទេសចរណ៍ដែលគ្រប់សេវាកម្មទេសចរណ៍ត្រូវមានគុណភាពនិងបដិសណ្ឋារកិច្ចល្អ សក្តិសមជាទីកន្លែង ដែលត្រូវរៀបចំម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកពូល ៗ និងព្រឹត្តិការណ៍អន្តរជាតិធំៗ។
នៅឆ្នាំ២០២០រាជធានីភ្នំពេញ នឹងទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនឆ្នាំ២០២១ កិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន ATF នៅឆ្នាំ២០២២ កិច្ចប្រជុំកំពូលអាស៊ាន ពិសេសនៅឆ្នាំ២០២៣ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA GAMES) លើកទី៣២ ទៀតផង៕