ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យទំនប់ដែលខូចដោយទឹកជំនន់ក្នុងខេត្តកំពត 

ទំនប់អាងទឹកនេះ ហៅថា អាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ១០លានម៉ែត្រត្រីគុណ ដោយមានរបបជលសាស្ត្រជារបបជ្រោះ (Regime torrentiel)។ 

ប៉ុន្តែទោះជាយ៉ាងណា ក៏ក្រសួងបានត្រៀមគ្រប់មធ្យោបាយសម្រាប់បេីកយុទ្ធនាការជួសជុលឡេីងវិញជាបន្ទាន់ នៅពេលកម្លាំងទឹកធ្លាក់ខ្សោយបន្តិច ដេីម្បីធានាដល់ការប្រេីប្រាស់បម្រេីដល់ការស្រោចស្រព និងការផ្គត់ផ្គង់ទឹកស្អាត នៅតាមតំបន់នេះ។

សូមបញ្ជាក់ថា រយៈពេល១០ថៃ្ងមកនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ជាពិសេសនៅយប់ថៃ្ងទី១០ ខែសីហា ដែលមានបរិមាណរហូតទៅដល់១៣៩មីល្លីម៉ែត្រ គឺសរុបភ្លៀងបន្តបន្ទាប់មានដល់៣៥០-៤០០ម៉ែត្រ ទើបធេី្វឲ្យមានការសុីរូងដីនៅផែ្នកក្បាលទំនប់ប្រវែង១៥ម៉ែត្រ និងតួទំនប់បង្ហៀរ១៥ម៉ែត្រ សរុបប្រមាណ៣០ម៉ែត្រ៕